នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​នៃ​ក្រសួងមហាផ្ទៃ ​ចុះត្រួតពិនិត្យទីតាំងសិប្បកម្មធ្វើ​នំ​ប៉ាវ «គី​ម​គី​ម​១៦៨» ដោយមានការលាក់បាំងសង្ស័យ…

ភ្នំពេញ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​នៃ​ក្រសួងមហាផ្ទៃ​ និង​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ ដោយ​សង្ស័យ​​ធ្វើ​នំ​ប៉ាវ «គី​ម​គី​ម​១៦៨» លាយ​សាច់​គ្មាន​អនា​ម័យ និង​លាយ​សារធាតុ​គីមី​ ពេល​ចេញ​មក​វិញ​ ឆ្លើយ​ថា “គ្មាន​រឿងអី​ទេ”​ ។ ​

ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​នេះ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤​ កញ្ញា ស្ថិត​​នៅ​ចំណុច​សិប្បកម្ម​ផលិត​នំ​ប៉ាវ​គី​ម​គី​ម​១៦៨ ​តាម​បណ្តោយ​ផ្លូវ​ខាង​សា​រិ​ន ក្នុងភូមិ​បឹង​សាឡា​ង​សង្កាត់ ខណ្ឌឫស្សីកែវ​ ។

ក្រោយពេលពិនិត្យហើយសមត្ថកិច្ច មន្រ្តីនាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ក្រសួងមហាផ្ទៃ​មិនបានបញ្ជាក់លទ្ធផលអោយច្បាស់យ៉ាងណានោះទេក្នុងការចុះត្រួតពិនិត្យនៅកន្លែងមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង