រថយន្តដឹកបន្លែ បើកធ្លាក់ជង្ហុកក្រឡាប់ខ្លួនឯង

កោះកុង ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយខ្លួនឯង នៅចន្លោះគីឡូម៉ែត្រលេខ៨៣-៨៤ ចំណុចអន្លង់កែវ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង។

រថយន្តបង្កខាងលើ ម៉ាកព្រឹនធា ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ2A-6879 បានធ្វើដំណើរមានពីភ្នំពេញ-កោះកុង (ដឹកបន្លែ) បើកបរដោយឈ្មោះ រុន ងីន ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត លុះដល់ចំណុចកើតហេតុ ក៏បើកធ្លាក់ក្រឡុកជ្រៅ បណ្តាលអោយក្រឡាប់ដោយខ្លួនឯងតែម្តង សំណាងមិនរងគ្រោះដល់មនុស្ស។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះជួយអន្តរាគមន៍ ដល់ជនរងគ្រោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង