បុរសម្នាក់ដេកស្លាប់ក្នុងផ្ទះ សមត្ថកិច្ចសន្និដ្ឋានថាសង្ស័យខ្យល់គរ

កោះកុង៖ នៅយប់រំលងអធ្រាតឈានចូលថ្ងៃទី​១៤ ខែកញ្ញា ម្សិលមិញ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ម្នាក់ឯង សង្ស័យកើតខ្យល់គរ​ នៅចំណុចភូមិប្រឡាយ​ ឃុំប្រឡាយ​ ស្រុកថ្មបាំង​។

ជនរងគ្រោះ​​មានឈ្មោះ​ ឃាន ឃឺន​ ភេទប្រុស​ អាយុ​២៩ឆ្នាំ មកពីឃុំកែវផុស​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានមកស្នាក់នៅបណ្ដោះអាសន្ន​នៅភូមិ-ឃុំកើតហេតុខាងលើ។

ក្រោយពីទទួលដំណឹង កម្លាំងជំនាញ បានសហការជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វេីកោសល្យ​វិច្ច័យសព សន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារខ្យល់គរ ពិតប្រាកដមែន ។ សពបានប្រគល់សពជូន ម្ចាស់ផ្ទះយកទៅធ្វេីបុណ្យ​​តាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង