ករណីចោរគាស់ផ្ទះលួចម៉ូតូ ត្រូវកម្លាំងអាវុធហេត្ថខេត្តកំពង់ធំ ចាប់បានទាំងរថយន្ត និងម៉ូតូ

កំពង់ធំ៖ មានករណីចោរគាស់ផ្ទះប្រជាពលរដ្ឋ បម្រុងលួចរថយន្តតែយករថយន្តមិនបានក៏យកម៉ូតូបានមួយគ្រឿង។

ជុំវិញហេតុការណ៍គាស់ផ្ទះលួចយកម៉ូតូនេះ បើតាមការឲ្យដឹងពីអាវុធហេត្ថខេត្តកំពង់ធំថា នៅប្រហែលម៉ោងនិង៤០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

លោកបានទទួលសេចក្ដីរាយការណ៍ពីកូនចៅថា មានប្រជាពលរដ្ឋនៅភូមិត្រពាំងឫស្សី ឃើញគេបណ្ដើម៉ូតូឡើងលើរថយន្ត ភ្លាមៗនោះកូនចៅលោកបានបើករថយន្តចេញល្បាត ក៏ជួបរថយន្តភិនភាគដូចខាងលើ ទើបបើកតាមពីក្រោយជិតដល់ភូមិសានគរ រថយន្តសង្ស័យបានបទបកក្រោយពេលឃើញដូច្នោះ កូនចៅបានទូរស័ព្ទរាយការណ៍ឲ្យលោក ទើបលោកនាំកម្លាំងចេញទៅដល់ចំណុចរមាងង៉ាប់ ស្រាប់តែជនសង្ស័យឈប់រថយន្ត ហើយបើកទ្វារចុះរត់បន្សល់ទុករថយន្ត ដោយសារតែយប់ងងឹត ទើបបានសម្រេចចិត្តបើករថយន្តមកបញ្ជាការរដ្ឋានអាវុធហេត្ថខេត្ត ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្ត តែពេលធ្វើការស្រាវជ្រាវ ទើបដឹងថារថយន្តនោះ គឺក្រុមចោរលួចពីខេត្តកំពង់ស្ពឺ កាលពីថ្ងៃ១២មកម្ល៉េះ។

លោកបានបញ្ជាក់ថា ករណីចោរកម្មលួចនេះ គឺធ្វើសកម្មភាពនៅភូមិស្នោ លួចបានម៉ូតូមួយគ្រឿងនៅភូមិត្រពាំង ឃុំត្រពាំងឫស្សីលួចបាន​១គ្រឿង តែត្រូវសមត្ថកិច្ចយកបានវិញ១គ្រឿង បាត់មួយគ្រឿង។

អត្ថបទដែលជាប់ទាក់ទង