កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះការពារសន្តិសុខពេលយប់បានឃាត់ខ្លួនជនសង្ស័យជាបុគ្គលិកកាស៊ីណូ រក្សាទុកគ្រឿងញៀន ចំនួន៤កញ្ចាប់

បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យឃាត់ខ្លួនជនសង្ស័យជាបុគ្គលិកកាស៊ីណូ រក្សាទុកគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចាប់ នៅកណ្តាលអធ្រាត្រយប់ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវផ្សាររ៉ាចាស់ នៅភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងប៉ុស្តិ៍រដ្ឋាបាលក្រុងប៉ោយប៉ែតបានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុច ខាងលើ ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សាយ រតនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកាស៊ីណូ ស្នាក់នៅភូមិ ផ្សារកណ្ដាល សង្កាត់ ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូតរត្ថុតាងរួមមាន ម្ស៉ៅក្រាមពណ៌សថ្លា ចំនួន០៤ថង់ ជញ្ជីងចំនួន០១ ទូរសព្ទ័ដៃចំនួន០១គ្រឿង កាបូបចំនួន០២។

ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការក្រុងកំពុងសួរនាំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត៕ ដោយៈ SN

អត្ថបទដែលជាប់ទាក់ទង