ខណៈនេះ ផ្ទះពលរដ្ឋក្រុងប៉ោយប៉ែតរាប់ពាន់គ្រួសារ ផ្លូវ សាលារៀន ផ្សារ វត្ត ចំណតរថយន្ត ត្រូវទឹកជំនន់ទឹកភ្លៀងជន់លិចខ្លាំងឡើងៗ អាជ្ញាធរមិនទាន់ប្រកាសអាសន្ន

បន្ទាយមានជ័យ៖ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃកន្លងមក ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យពេលនេះទឹកភ្លៀងទាំងនោះបានបង្កការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នងនិងផ្លូវជាច្រើនកន្លែងរួមទាំងផ្លូវជាតិលេខ៥ ក៏ទទួលរងការលិចលង់យ៉ាងខ្លាំងផងដែរ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ការលិចលង់នេះគឺលិចលំនៅដ្ឋានពលរដ្ឋរាប់ពាន់ខ្នង ផ្លូវបេតុង ផ្លូវលំ សាលារៀន មន្ទីរពេទ្យ វត្តអារាម អាគាររដ្ឋបាលនានា ក៏បានកំពុងជន់លិចជាបន្តបន្ទាប់។ សាលារៀនមួយចំនួនត្រូវបានបិតទ្វារបណ្តោះអាសន្ន ផ្លូវលំ ផ្លូវបេតុងក្នុងភូមិជាច្រើនខ្សែរងការលិចលង់ និងមិនអាចធ្វើដំណើរបាន។ ក្នុងនោះពលរដ្ឋក្នុងសង្កាត់ចំនួន២លិចលង់ខ្លាំង គឺសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល។

ប្រភពមានពីប្រជាពលរដ្ឋបានរាយការណ៍មកថា មូលហេតុនៃការជនលិចនេះ គឺបណ្តាលមកពីទឹកភ្លៀង ធ្លាក់ជាប់គ្នារយៈពេល២ថ្ងៃនេះ និងទឹកជំនន់ឡើងខ្លាំង ដោយបូករួមជាមួយទឹកហូរធ្លាក់មកពីប្រទេសថៃតាមអូរព្រំដែនកម្ពុជាថៃផង សាលារៀនមួយចំនួនត្រូវបង្ខំចិត្តបិតទ្វាបណ្តោះអាសន្នសិន។

ទោះបីជាអាជ្ញាធរខំយកចិត្តទុកដាក់ ត្រួតពិនិត្យស្ថានភាពទឹកជំនន់យ៉ាងណា តែអាជ្ញាធរនៅតែមិនទាន់ប្រកាសអាសន្ននៅឡើយទេ គឺដោយសារពលរដ្ឋអាចបន្តនៅបាន ព្រោះតែការលិចគឺលិចក្រោមផ្ទះ និងបាតផ្ទះតិចៗ៕ ដោយៈ​ SN

អត្ថបទដែលជាប់ទាក់ទង