ឃាត់ខ្លួនជនបរទេសសញ្ជាតិស្វីសម្នាក់ពីបទគំរាមទារប្រាក់

ព្រះសីហនុ៖ យោងតាមប្រភពពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៦ៈ៣០នាទី នៅមុខផ្សារទំនើបយុវវ័យ(ជិតសាលាហ៊ុនសែនមិត្តភាព)ក្រុមទី៤២ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីគំរាមទារប្រាក់មួយកើតឡើង​ ។

ជនសង្ស័យឈ្មោះ Rickard Erik Stiogson ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ សញ្ជាតិស្វីស (មិនមានលិខិតឆ្លងដែនជាប់ខ្លួន រកពំុទាន់ឃើញ​​ ) បានផ្ញើសារតាម FACEBOOK គំរាមថា សម្លាប់ចោលប្រសិនបើមិនប្រគល់ប្រាក់ចំនួួន1000$ តាមការសន្យាទេ។

ក្រោយមកជនរងគ្រោះមិនធ្វើតាមក៏យកកូនកន្ត្រៃចុងស្រួចរកចាក់សម្លាប់ជនរងគ្រោះ ក្នុងពេលនោះត្រូវបានកម្លាំងជំនាញ ជួយអន្តរាគមន៍ទាន់ពេល ក៏ឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី។

ជនរងគ្រោះឈ្មោះ NEXRAUD ARTHUR ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិបារាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី១៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
​​វត្ថុតាងចាប់យកបានកូនកាំបិតចុងស្រួច (អាវុធធ្វើសកម្មភាព)៕ ដោយៈ SS2

អត្ថបទដែលជាប់ទាក់ទង