ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅនឹងកន្លែងបទល្មើស នឹងដកហូតគ្រឿងញៀនជាច្រើនកញ្ចប់

បាត់ដំបង៖ សមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅនឹងកន្លែងបទល្មើសជាក់ស្តែង ដកហូតគ្រឿងញៀនបានជាច្រើនកញ្ចប់។

នៅក្នុងប្រតិបត្តិការបោសសម្អាតគ្រឿងញៀនចំនួន២ករណីដាច់ដោយឡែកពីគ្នានៅថ្ងៃទី១៣និង១៤ ខែកញ្ញានេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅនឹងកន្លែងល្មើសច្បាប់ជាក់ស្តែងដែលទីតាំងទី១ នៅត្រង់ចំណុចក្រុម០៦ ភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល និងមួយទីតាំងទៀតឋិតនៅចំណុចក្រុមទី១០ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនសង្ស័យទាំង២នាក់ម្នាក់មានឈ្មោះ ប្រម ថង់ឌី ភេទប្រុស អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជា សោភ័ណ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ ឃុំកន្លែងកើតហេតុខាងលើ ។

ចំណែកវត្ថុរាងដែលកម្លាំងបង្ក្រាបរឹបអូសបាន សរុបមានថ្នាំញៀនចំនួន៩កញ្ចប់ មានទម្ងន់៤៩,៦ក្រាម រួមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។

ករណីខាងលើនេះដែរបន្ទាប់ពីការសាកសួរកសាងសំណុំរឿង កម្លាំងបង្ក្រាបមូលដ្ឋានរៀងៗខ្លួនបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តតាមនីតិវិធី៕ ដោយៈ SR

អត្ថបទដែលជាប់ទាក់ទង