សមត្ថកិច្ចក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងថ្នាំញៀនមួយចំនួន

ព្រះសីហនុ៖ នៅថ្ងៃពុធ ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨វេលាម៉ោង១៥:២០នាទី កម្លាំការិយាល័យបទល្មើសគ្រឿងញៀន ឃាត់ខ្លួនចំនួន២នាក់ ស្ថិតនៅចំណុចក្រុម៤ ភូមិ៤ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុ ។

ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់៖
១/ឈ្មោះនី សាក់ភា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន ក្រុម៣ សង្កាត១ ខេត្តព្រះសីហនុ។
២/ឈ្មោះ ស វឌ្ឍណា ហៅទ្រី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកដ ស្រុកកំណើត ភូមិ១ សង្កាត់១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។

ដកហូតវត្ថុតាងរួមមាន :
១-ម្សៅសថ្លា ចំនួន ១៧កញ្ចប់ ទម្ងន់ទាំងសម្បក ១០,០៥ក្រាម។
២-ដបជក់ចំនួន ១។
៣-ទូរស័ព្ទ ចំនួន២គ្រ។
៤-ដែកកេះ ៣។
៥-ក្បាលមាន់សម្រាប់ផ្សារ២។
៦-នឹងថង់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យកំពុងបន្តនីតិវីធិច្បាប់ ដើម្បីបញ្ជូនទៅតុលាការ ។ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង