រថយន្ត Lexus  បើកបរក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយនិងម៉ូតូត្រង់ផ្លូវបែកជាបួនរបួសធ្ងនស្រាល់ពីរនាក់

ភ្នំពេញ៖ បុរសជនជាតិចិនបីនាក់ បើកបររថយន្តមួយគ្រឿងក្នុងល្បឿនលឿនពេក ដល់ចំណុចផ្លូវបែកជាបួន ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសពីរនាក់ ពេញទំហឹងខ្ទាតម៉ូតូទៅលើចិញ្ចើមផ្លូវ បណ្តាលបុរសពីរនាក់រងបួសធ្ងន់ម្នាក់និងស្រាលម្នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុច មុខភោជនីយដ្ឋាន រស្មីបឹងកក់ តាមបណ្តោយផ្លូវ១៩៦៦កែង និងផ្លូវ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិបីនាក់ បើកបររថយន្ត លុចសុីស RX៣០០ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AV-3551 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦៦ ទិសដៅពីលិចទៅកើត លុះដល់ផ្លូវបែកជាបួន កែងនិងផ្លូវ១០១១ ចំណុចកើតហេតុុខាងលើ ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សង់ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FM-2192 ជិះដោយបុរសពីរនាក់ តាមបណ្តោយផ្លូវ១០១១ ទិសដៅពីត្បូងទៅជើងពេញទំហឹងបណ្តាលឲ្យខ្ទាតម៉ូតូទៅលើចិញ្ចើមផ្លូវជាប់ទាំងស្លាកលេខរថយន្តនៅជាប់ជាមួយម៉ូតូ ។

ចំណែកជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។ ត្រូវបានរ៉ឺម៉កម៉ូតូបីនៅក្បែរកន្លែងដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យសែនសុខភ្លាមៗ ។រីឯជនជាតិចិនពីរនាក់បានទៅមើលជនរងគ្រោះនៅមន្ទីរពេទ្រផងដែរ។ ចំណែកម្នាក់ទៀតនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រង់ចាំភាគីទាំងសងខាងសម្របសម្រួសគ្នាដោយភាគីបង្កចេញថ្លៃព្យាបាលនិងជួលសជុលម៉ូតូទាំងអស់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕អត្ថបទ៖លោក ឌី

អត្ថបទដែលជាប់ទាក់ទង