(វីដេអូ)ប្រជាពលរដ្ឋភូមិបាវិតកណ្តាល ខឹង​សម្បាចំពោះក្រុមហ៊ុនហាយព្រីត ទុកសំរាមឱ្យស្អុយរលួយ ដែលបង្កការប៉ះពាល់សុខភាព ពួកគាត់នៅក្រុងបាវិត

ស្វាយរៀង៖ប្រជាពលរដ្ឋនៅភូមិបាវិតកណ្តាល មានការខឹងសម្បាក្រុមអ្នកប្រមូលសំរាមក្រុមហ៊ុន ហាយព្រីត មិនបានប្រមូលសំរាមដោយទុកសំរាមចោលរយៈពេល៥ទៅ៧ថ្ងៃ ជួនកាល១០ថ្ងៃ ទើបមកប្រមូលម្តង ធ្វើឲ្យសំរាម ស្អុយ ជះក្លិនអាសោចប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ ឋជាពិសេសកុមារ។

ប្រជាពលរដ្ឋមានការមានប្រតិកម្មនេះកើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ខណៈមានភ្លៀងធ្លាក់ជាប់គ្នាបណ្តាលឲ្យសំរាមរំលួយហូរទឹកចេញពីថង់ជះក្លិនស្អុយ ធ្វើឲ្យប៉ះពាល់ដល់សុខភាពពួកគាត់។ នេះបើយោងតាមស្រ្តីម្នាក់ឈ្មោះ ធីតា ដែលរស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានឲ្យដឹងថា រយៈពេល៧ថ្ងៃមកហើយ មិនឃើញក្រុមហ៊ុន មកប្រមូលសំរាមទេ ក្នុងមួយកន្លែងៗ គរដូចភ្នំទៅហើយ រីឯសំរាមរលួយជះក្លិនស្អុយ យ៉ាងខ្លាំងប៉ះពាល់ដល់អ្នកដែលមានផ្ទះជាប់និងគំនរសំរាម និងអ្នកធ្វើដំណើរតាមដងផ្លូវ ព្រួយបារម្ភប៉ះពាល់ដល់សុខភាពជាពិសេសក្មេងៗ ។

ប្រជាពលរដ្ឋសំណូមពរលោកអភិបាលក្រុង មេត្តាជួយអន្តរាគមន៍ ដោះស្រាយបញ្ហាសំរាមនេះ ឲ្យក្រុមហ៊ុន ហាយព្រីត មកប្រមូល ឲ្យបានទាន់ពេលកុំទុកឲ្យស្អុយបែបនេះ។

ម្យ៉ាងវិញទៀតបើយោងតាមមន្ត្រីសាលាក្រុងម្នាក់បានមានប្រសាសន៍ថា ក្រុមហ៊ុនមានរថយន្តដឹកសំរាមតែ៣គ្រឿងហើយតូចៗទៀតទើបដឹកមិនទាន់ ជួនកាលមានរថយន្តខូច មួយគ្រឿង ត្រូវកកស្ទះប្រមូលមិនទាន់ ហើយបច្ចប្បន្នក្រុមហ៊ុន សំរុកប្រមូលសំរាមតាមថ្នល់ជាតិលេខ១ ឲ្យអស់សិន ទើបឆ្លៀតទៅយកតាមភូមិផ្លូវក្នុង ជៀសវាងស្តីបន្ទោសពីលោកអភិបាលក្រុង៕អត្ថបទ៖​ណារម្យ

អត្ថបទដែលជាប់ទាក់ទង