អាជ្ញាធរខណ្ឌដូនពេញបំបាក់មុខចាងហ្វាយក្រុង មិនព្រមប្រមូលសំរាមក្រោយពេលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់

ភ្នំពេញ៖ ថ្មីៗកន្លងមកនេះ​ចៅ​ហ្វា​យ​ក្រុ​ង​រាជធានីភ្នំ​ពេ​ញ​ បាន​បញ្ជាឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១២ និងមន្រ្តីគ្រប់ជាន់ថ្នាក់ ត្រូវតែពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបញ្ហា បរិស្ថាននិងគំនរសំរាមយ៉ាងម៉ឺនម៉ាត់បំផុត និងធ្វើការផាកពិន័យ អ្ន​កចោ​លសំ​រា​ម នៅ​ទី​សា​ធា​រ​ណៈ រំលោភលើច្បាប់ អន្តរក្រសួង ដែលបានបានចែងកន្លងមក ។

ការជម្រុញបញ្ជានេះបានលើកឡើង នៅកិច្ចប្រជុំស្តីពី បញ្ហាសំរាម ជាមួយអភិបាលខណ្ឌទាំង១២ និងមន្ទីរពាក់ព័ន្ធនានា កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះនៅសាលារាជធានីភ្នំពេញ។

ជាក់ស្តែងម្តុំវត្តអារាមក្បែរស្តុបនាគវន្ត តាមបណ្តាយផ្លូវ១៣២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានគំនរសំរាមរាយប៉ាយ គ្មានសណ្តាប់ធ្នាប់ នៅមិនទាន់ឃើញមានអាជ្ញាធរពាក់ព័ន្ធណា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាល គណៈអភិបាលរាជធសនីភ្នំពេញ នៅឡើយទេ។

សូមរំលឹកផងដែរថា៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញពេញ បានបញ្ជាក់ថា សម្រាប់អ្នកចាក់សំរាមចោល គ្មានប្រក្រតី នៅតាមផ្លូវសាធារណៈ ដូចជា៖ ការចាក់សំរាប់ចោល ចូលលូ និងចាក់សំរាមចោល នៅលើផ្លូវសាធារណៈ ត្រូវអនុវត្តការផាកពិន័យទៅតាមច្បាប់អន្តរក្រសួង ដែលមានស្រាប់។

លោក អភិបាលបានលើកឡើងផងដែរ ពីបញ្ហា ទីលានចាក់សំរាម នៅរាជធានីភ្នំពេញ និងត្រូវធ្វើការរៀបចំពង្រឹកបន្ថែមទៅ ដើម្បីឆ្លើយតប ទៅនិងតម្រូវការ នៃការកើនឡើង នៃសំរាម ព្រោះថាបើមិនពង្រឹកនោះទេ នៅប៉ុន្មានឆ្នាំខាងមុនទៀត រាជធានីភ្នំពេញ និងខ្វះខាតកន្លែងចាក់សំរាមជាក់ជាមិនខាន។

សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យថ្មីមួយ ស្ដីពី«ការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជន» ដែលកំណត់ឱ្យមានការផាកពិន័យ ជាប្រាក់ ចាប់ពី១ម៉ឺនរៀលទៅ២០ម៉ឺនរៀល និងប្ដឹងដល់តុលាការ ចំពោះជនណាដែលចោលសំរាម មិនបានត្រឹមត្រូវ៕ ដោយៈ KPN

អត្ថបទដែលជាប់ទាក់ទង