គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ រួមជាមួយការិយាល័យចរាចរណ៍ជើងគោក ចុះឃាត់យានយន្តបើកបរបញ្ច្រាសទិស

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧:០០នាទីព្រឹក ដល់ម៉ោង២២:០០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តន៍យុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

លទ្ធផលបានឃាត់បាន​ម៉ូតូចំនួន ៣គ្រឿង

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង