ស្ដ្រីម្នាក់ជិះកង់បត់ឆ្លងផ្លូវ​មិនប្រយ័ត្ន ត្រូវម៉ូតូបុកបណ្តាលឱ្យរបួសធ្ងន់

​ព្រៃវែង៖ កាលពីវេលា​ម៉ោង​៦ៈ៣៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយនឹងកង់ បណ្តាលឱ្យស្ដ្រីម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅលើ​ផ្លូវ​ជ​តិលេខ​៨ ចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ ក្នុងភូមិ​កំពង់​ព​ពិល ឃុំ​កំពង់​ព​ពិល ស្រុក​ពារាំង ខេត្តព្រៃវែង។

ស្ដ្រីរងគ្រោះមានឈ្មោះ អុន ចាន់ ភេទ​ស្រី អាយុ៥៤ឆ្នាំ នៅ​ភូមិ​កំពង​ពពិល ឃុំ​កំពង់​ព​ពិល ស្រុក​ពារាំង​ ខេត្តព្រៃវែង ជាម្ចាស់កង់។ ឯ​ម៉ូតូមួយគ្រឿង​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FW 7425 បើកបរ​ដោយ​ឈ្មោះ វ៉េង វី ភេទ​ប្រុស អាយុ២៦​ឆ្នាំ នៅ​ភូមិ​ជ្រៃ ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង។

មុនពេលកើតហេតុ គេឃើញមានម៉ូតូខាងលើ ធ្វើដំណើរ​ពី​កើត​ទៅ​លិច លុះ​មកដល់​កន្លែងកើតហេតុ​ម៉ូតូ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​កង់​ស្ត្រីរងគ្រោះ ​ដែល​កំពុង​បត់​ឆ្វេង​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន ក្នុងបញ្ច្រាស​ទិស​គ្នា ​បណ្តាល​ឱ្យ​អ្នកជិះ​កង់រងរបួសធ្ងន់។

​ក្រោយពេល​កើតហេតុ ស្ដ្រីរងគ្រោះត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ។ បច្ចុប្បន្ន វត្ថុតាង​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង