ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រមួយគ្រួសារ នៅសង្កាត់​ដំរី​ជាន់​ខ្លា

កំពង់ធំ៖ នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០១៨ ម្សិលមិញនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបន្តដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខប្រជាជន ទីទ័ល​ក្រ​មួយ​គ្រួសារ​ ​ដែល​រស់នៅ​ភូមិ​បល្ល័ង្ក​ខាង​កើត​ សង្កាត់​ដំរី​ជាន់​ខ្លា​ ក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ​។

លោក​ ហ៊ិន ហាន អាយុ៥៥​ឆ្នាំ​ ប្រកបមុខរបរ​ធ្វើ​កម្មករ​ និង​ស៊ីឈ្នួលធ្វើការងារផ្សេងទៀត តាមដែលគេត្រូវការ​ មានភរិយា​ឈ្មោះ​ សុន សៀប​ អាយុ៥១​ឆ្នាំ​ ប្រកបមុខ​របរ​ជា​អ្នក​ស៉ីឈ្នួលលាងចាន​ បោកគក់​ខោអាវ ​និងកម្មករផ្សេងៗ​ទៀត​ តាមដែល​អាច​ធ្វើ​ទៅ​បាន​។ ​គ្រួសារ​នេះ​មាន​កូន​ចំនួន​៤នាក់ នៅក្នុង​បន្ទុក​ កូន​បងៗ​ចំនួន​២នាក់ ដើរ​ស៊ីឈ្នួល ធ្វើកម្មករសំណង់បានប្រាក់ គ្រាន់ទិញអង្ករដោះស្រាយជីវភាព​ ឯកូន​តូច​ៗ ២នាក់ទៀត ជាកូនភ្លោះកំពុងរៀនសូត្រនៅថ្នាក់ទី២។ ​អ្នក​ទាំង​ ៦នាក់​​ ​រស់​នៅ​ក្នុង​ខ្ទម​កំសត់​បែក​បាក់​តូច​ចង្អៀត​ ប្រើប្រាស់ភ្លើងអគ្គិសនីអំពូលមួយ​ បំភ្លឺ​ក្នុង​មួយ​ខែៗ​ ចំណាយអស់​ប្រាក់តែ​ចំនួន​ ២,៥០០​រៀល​ប៉ុណ្ណោះ។

ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្ត ក្រុម​ការងារ​មនុស្សធម៌​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បាននាំនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន​ តាម​រយៈ​ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ផ្តល់​ជូន​ក្រុម​គ្រួសារ​គាត់​មាន​អង្ករ​ចំនួន ​៥០​គីឡូក្រាម, មីយើងចំនួន​២កេស, ទឹក​ត្រី​ទឹក​ស៊ីអ៊ីវចំនួន២យួរ និង​ថវិកា​ចំនួន​ ១០០,០០០​រៀល​។

ក្រុមគ្រួសារ លោក​ ហ៊ិន ហាន មាន​ចិត្ត​រំភើប​ណាស់​ ក្រោយ​បាន​ទទួល​អំណោយ​ដូចជា ស្បៀងអាហារ​ និង​ថវិកា​ សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​។ ពួកគាត់​ចង់​បាន​ជម្រកស្នាក់នៅ​សមរម្យ​មួយ​ខ្នង​ តែ​គាត់​គ្មាន​លទ្ធភាព​ធ្វើ​បាន​ ដោយ​ជម្រកស្នាក់នៅ​នេះ​តូច​ចង្អៀត​ ហើយ​ពេល​ភ្លៀង​ម្ដងៗ ​ត្រូវ​ភ្លៀង​សាចមកពីគ្រប់ទិសទី​ សម្រាក​មិន​បាននោះទេ​៕

អត្ថបទដែលជាប់ទាក់ទង