សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន​នៅសង្កត់លេខ៤

ព្រះសីហនុ​ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២៣ៈ២០នាទី នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ សហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានចុះបង្ក្រាបគ្រឿងញៀនមួយករណី ឃាត់ខ្លូនជនសង្ស័យចំនួន៣នាក់ ស្រីចំនួន២នាក់ ប្រុសម្នាក់ ក្នុងនោះរួមមាន៖

១.ឈ្មោះ ព្រំ ផល្លា ភេទស្រីអាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។

២.ឈ្មោះ ណែម ស្រីមាស់ ភេទស្រីអាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការកាសុីណូ។

៣.ឈ្មោះ ណែម ភារម្យ ភេទប្រុសអាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការនៅហាងចិន ។
វត្ថុតាងដកហូតបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន៣២កញ្ចប់តូច និង១កញ្ចប់ធំ -ទូរស័ព្ទដៃ៣គ្រឿង និងសម្ភារវិចខ្ចប់មួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង