សមត្ថកិច្ចស្រុកបារាយណ៍ ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមទាំងថ្នាំញៀនមួយចំនួន

កំពង់ធំ៖ នៅវេលាម៉ោង១៤ៈ៣០នាទី កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ចំនួន ៧នាក់ ប្រើប្រាស់រថយន្ត ២គ្រឿង ម៉ូតូ១គ្រឿង ដឹកនាំដោយលោកមេបញ្ជាការរងស្រុក បានចុះបង្ក្រាបមុខសញ្ញាកំពុងចែកចាយ និង ប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិគីរីអណ្តែត ឃុំទ្រៀល ស្រុកបារាយណ៏ ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់៖

១.ឈ្មោះ សុខ ឆវ័ន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិរោងចក្រ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

២.ឈ្នោះ សោម ហៃ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិត្រស់ ឃុំបល័ង្គ ស្រុកបារាយណ៍ ។

៣.ឈ្មោះ ទឹម ម៉េង ភេទប្រុស អាយុ២៥ឆ្នាំ ស្រុកកំណើតនៅភូមិព្រែកក្រូច ឃុំប៉ុស្តិ៍មួយ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅភូមិត្រស់ ឃុំបល័ង្គ ស្រុកបារាយណ៍ ។

នឹងវត្ថុតាងរួមមាន៖

ម៉ូតូ២គ្រឿងម៉ាក C100 កូរ៉េ ពណ៌ខៀវ គ្មានស្លាកលេខ និងម៉ាកស័្មក្រ ពណ៌ក្រហម គ្មានស្លាកលេខ ថ្នាំញៀនប្រភេទម្ស៉ៅសក្រាម ចំនួន ១កញ្ចប់ធំ ទូរសព្ទ័ដៃចំនួន៣គ្រឿង នាឡិការដៃចំនួន ១គ្រឿង ។

វត្ថុតាងរួមជាមួយជនសង្ស័យបាននាំមកមូលដ្ឋានកងរជអាវុធហត្ថស្រុកបារារយណ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ចាត់ការបន្ត ។C.S.B

 

អត្ថបទដែលជាប់ទាក់ទង