រថយន្តក្រឡុកស៊ីម៉ងត៍បើកបរមិនប្រយ័ត្ន បានបុកម៉ូតូ១គ្រឿង បណ្ដាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ រថយន្តក្រឡុកសុីម៉ងត៍បើកមិនប្រុងប្រយ័ត្ន បានបុកម៉ូតូម៉ាកសង់០១៧មួយគ្រឿង បណ្ដាលឱ្យស្រ្ដីម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង១ៈ៤០នាទីរសៀល តាមបណ្ដោយផ្លូវ១៩២៨ ដែលស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីរប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបាននិយាយថា មុនពេលកើតហេតុពួកបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកសង់០១៧ ដែលមានស្លាកលេខតាកែវ 1N5849 ជាអ្នករត់ម៉ូតូឌុប បានឌុបស្រ្ដីម្នាក់ធ្វើដំណើរពីរទិសខាងកើតទៅខាងលិច លុះដល់ចំណុចកើកហេតុស្រាប់តែរថយន្តក្រឡុកសុីម៉ងត៍ ដែលមានស្លាកលេខភ្នំពេញ5A-1754 បើក
ស្របគ្នា ក៏បានបុកម៉ូតូពីរក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យស្រ្ដីម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកតៃកុងដែលបើករថយន្តខាងលើ បានរត់បាត់ស្រមោលភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ បានចុះមកដល់កន្លែងកើតហេតុបានវាស់វែងរួច ក៏បានឲ្យរថយន្តបើកមកអែបខាង និងបានលើកម៉ូតូមកអែបខាង ដើម្បីកុំឲ្យស្ទះចរាចរណ៍ ក្រោយមកមានបុរសម្នាក់មកដំណាងឲ្យរថយន្តបង្កខាងលើ បានចេញថ្លៃព្យាបាលដល់ស្រ្ដីរងគ្រោះខាងលើ និងជួសជុលម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែង។ដោយចំរើន

អត្ថបទដែលជាប់ទាក់ទង