នារីស្រស់ស្អាត៣នាក់ បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តជនជាតិចិនរងរបួសយ៉ាងដំណំ

កណ្ដាល៖​​ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យរងរបួសស្រីចំនួន០៣នាក់ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចខាងមុខមន្ទីរកាកបាទក្រហមខេត្តកណ្ដាល ផ្លូវជាតិ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកSUZUKI LET’S ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1S-9014 បើកបរក្នុងទិសដៅពីជើងទៅត្បូងរួចបត់ឆ្វេង ក៏បុកជាមួយរថយន្តមួយគ្រឿងម៉ាកLEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2P-9858 អ្នកបើកបរឈ្មោះZHENG JIANZONG អាយុ៣៥ឆ្នាំ ជនជាតិចិន បច្ចុប្បន្នរស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ចំណែកអ្នកបើកបរម៉ូតូមានឈ្មោះ ផាត សុខកែន ភេទស្រី អាយុ២៧ឆ្នាំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល រងរបួសធ្ងន់ត្រូវបានបងប្អូនដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ

និងអ្នករួមដំណើរ២នាក់ទៀត ១.ឈ្មោះ យឹម ស្រីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល រងរបួសធ្ងន់ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកែវ សាន្ត។

២.ឈ្មោះឡាយ ស្រីគា ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល រងរបួសស្រាល ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកែវ សាន្ត។

ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង