សាស្ត្រាចារ្យស្ម័គ្រចិត្តចំនួន ៣៧៨នាក់ ក្នុងវគ្គបំប៉ន Bacll ក្នុងរាជធានីភ្នំពេញ ទទួលបានបណ្ណសាស្ត្រាចារ្យស្ម័គ្រចិត្ត និងទទួលបានការបញ្ចុះតម្លៃពី១៥% ទៅ៥០% ពីក្រុមហ៊ុនអាជីវកម្មដែលជាដៃគូ

ភ្នំពេញ៖ កាលពីសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ សាស្ត្រាចារ្យស្ម័គ្រចិត្តចំនួន ៣៧៨នាក់ ក្នុងវគ្គបំប៉ន Bacll មកពីវិទ្យាល័យចំនួន៣៤ នៅរាជធានីភ្នំពេញ ទទួលបានបណ្ណសាស្ត្រាចារ្យស្ម័គ្រចិត្ត ក្នុងឱកាសនៃពិធីអបអរសាទរលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អមជាមួយវេទិកាតម្រង់ទិសការសិក្សា។

ពិធីនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក រាជធានីភ្នំពេញ និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងសិស្សានុសិស្ស អាណាព្យាបាលសិស្ស លោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធប្រមាណជាង៧០០នាក់ នៅអគារខេមរានី ទីស្នាក់ការ ស.ស.យ.ក រាជធានីភ្នំពេញ។

គូសបញ្ជាក់ថា សាស្ត្រចារ្យស្ម័គ្រចិត្ត ដែលទទួលបានបណ្ណនេះ នឹងទទួលបានអត្ថប្រយោជន៍ ពីក្រុមហ៊ុនអាជីវកម្មនានា ដែលជាដៃគូ (ទទួលបានការបញ្ចុះតម្លៃពី១៥% ទៅ៥០%) ពីក្រុមហ៊ុនជាដៃគូ៕

 

អត្ថបទដែលជាប់ទាក់ទង