ស្រ្តីម្នាក់ខ្យល់គរ បានស្លាប់ចោលប្តីនិងកូនបីនាក់ភ្លាមៗ នៅក្នុងចំការ

ស្ទឹងត្រែង៖ កូនប្រុសស្រីបីនាក់ត្រូវបានក្លាយទៅជាកំព្រាម្តាយភ្ញាមៗក្នុងពេលដែលម្តាយកំពុងជំរះស្មៅដំឡូង ស្រាប់តែដួលនៅក្នុងចំការ​គ្មាន​អ្នក​ណាដឹងក្នុងពេលដែលកូននៅលើខ្ទម ចំណែប្តីចូលព្រៃដេញសត្វ។

ហេតុការនេះបានកើតឡើងនៅភូមិឃុំស្រែក្រសាំង ស្រុកសៀមបូកខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង៣រៀល ក្នុងចំការដំឡូងចំណុចអូរងៃឆ្ងាយពីភូមិប្រមាណជាង១០គីឡូម៉ែត្រ។

លោក ប៊ុនឌួន ត្រូវជាប្តីបានបញ្ជាក់ថា ប្រពន្ធរបស់គាត់សង្ស័យ (ខ្យល់គរ) បានជាស្លាប់ ហើយគាត់ឈ្មោះ ហ៊ីម ប៊ុនធឿន អាយុ៣៩ឆ្នាំបានទៅចំការទាំងអស់គ្នា ពេលព្រឹកបានជំរះស្មៅដំឡូងទាំងអស់គ្នា។

លោកថា លុះពេលបាយថ្ងៃត្រង់រួច គាត់ក៏ទុកឱ្យប្រពន្ធនៅជាមួយកូនធ្វើស្មៅដំឡូង ចំណែកខ្លួនជាប្តីពេលថ្ងៃតែងចូលព្រៃទៅរកចាប់សត្វដូចជាកង្កែបជាដើម ដើម្បីយកមកធ្វើម្ហូបដូចសព្វដង។

លោកបន្តថា នេះជាសំណាងអាក្រក់របស់គាត់ ហេតុតែជីវភាពខ្វះខាតទើបធ្វើឱ្យប្រពន្ធគាត់ស្លាប់បាន ពីព្រោះរាល់ដងទៅណាទៅទាំងពីនាក់។

លោក សុខសំអូន មេឃុំស្រែក្រសាំងបានបញ្ជាក់ថា សពត្រូវបានអាជ្ញាធរនិងបងប្អូនសាច់ញាតិ បានដឹកយកមកធ្វើបុណ្យនៅផ្ទះភូមិស្រែក្រសាំងនៅរសៀលថ្ងៃនេះទៅតាមប្រពៃណី។

លោកក៏សូមអំពាវនាវដល់បងប្អូនសប្បុរសជននានា ជួយបរិច្ចាគធនធានតាមការគួរដល់គ្រួសារក្រីក្រនេះ។
E K H ស្ទឹងត្រែង ១៦ ០៩ ២០១៨

អត្ថបទដែលជាប់ទាក់ទង