គ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបុកគ្នាស្លាប់ម្នាក់ និងរបួសម្នាក់យ៉ាងអាណោចអាធ័ម

កណ្តាល៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នា ករណីខាងលើនេះ បានកើតឡើងនៅៃវេលាម៉ោង១៦:៣០នាទី ថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅ់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៣៧-៣៨ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូម៉ាក HONDA DREAN ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-78 81 បើកបរដោយឈ្មោះ លី ឡេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករោងចក្រមានទីលំនៅភូមិត្រោក ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកមានទីសដៅពីអ្នកលឿងទៅភ្នុំពេញតាមផ្លូវជាតិលេខ១។

លុះពេលបើកមកដល់ចំណុវកើតហេតុខាងលើ បានបើកជែងរថយន្តទៅបុកជាមួយម៉ូតូម៉ាកHONDA DREA C១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នុំពេញ 1BD-95 87បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ប្រហែលអាយុ៣០ឆ្នាំ ដែលបើកមាន ទិសដៅផ្ទុយគ្នា បណ្តាលឱ្យស្លាប់អ្នកបើកបរនៅកន្លែងកើតហេតុ។ និងម្នាក់ទៀតមានឈ្មោះ លី ឡេង រងរបួសធ្ងន់បញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យភ្នំពេញ។

ក្រោយវាស់វែងរួ ចសមត្ថកិច្ចយកម៉ូតូ០២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយនៅពេលក្រោយ ដោយឡែកសាកសពត្រូវបានសមត្ថកិច្ចទាក់ទងរកសាច់ញាតិដើម្បីយកធ្វើបុណ្យតាមប្រពៃណី។

អត្ថបទដែលជាប់ទាក់ទង