ឃាត់ខ្លួនមុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់ ​ត្រូវ​បាន​នគរបាល​ជំនាញ​ខេត្តកំពត​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្តតាកែវ

​ កំពត៖​ កាលពី​ថ្ងៃ​អាទិត្យ​ ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ម្សិលមិញ វេលា​ម៉ោង​១៤​និង​៣០​នាទី​ ស្ថិត​នៅ​ក្នុងភូមិ​ស្រុក​ចេក​ ឃុំ​អង្គតាសោម​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់​ត្រូវ​បាន​នគរបាល​ជំនាញ​ខេត្តកំពត​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្តតាកែវ​ ឃាត់ខ្លួន​។ ។

​មន្ត្រី​នគរបាល​ខេត្តកំពត​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​៥​នាក់​រួម​មាន​៖

  • ទី​១-​ឈ្មោះ​រ៉េ​ រ៉ា​វី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​អង្គតាសោម​ ឃុំ​អង្គតាសោម​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​
  • ទី​២-​ឈ្មោះ​ហ៊ី​ អួ​ង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ
  • ទី​៣-​ឈ្មោះ​ញ៊ឹ​ម​ ស្វិត​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយ​អំពា​ ឃុំ​ស្រ​ង៉ែ​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​
  • ​ទី​៤-​ឈ្មោះ​ មាស​ បឿន​ ភេទ​ប្រុស​ អាយុ​ ៣៧​ ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​
  • ទី​៥-​ឈ្មោះ​ខាន់​ ដេ​ត​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​សេកយា​ ឃុំ​អង្គតាសោម​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។​

​វត្ថុ​តាង​ដកហូតៈ​ថ្នាំ​ញៀន​ចំនួន​១៦​កញ្ចប់​(​ធំ​០៩​កញ្ចប់​)​។​ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង