ផ្លូវជាតិលេខ០៤ខណៈពេលនេះ ត្រូវបានបិទទាំងស្រុង

ព្រះសីហនុ៖ នៅវេលាម៉ោងជាង២រសៀលថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ កម្លាំង​ អហ​ មូលដ្ឋាន​ស្រុកកំពង់សីលា​ និង​កម្លាំង​ អហ​ ស្នាក់ការសន្តិសុខ​ ៤០២​ បាន​ឱ្យដឹងថា នៅចន្លោះគីឡូម៉ែត្រលេខ​ ១១៥-១១៦​ ភូមិ​ស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្ត​ព្រះសីហនុ​ស្ថានភាព​ទឹក​ជំនន់​ជនលិចដោយទឹកភ្លៀង។

ចំពោះ​មុខ​ទឹកឡើង​ កម្ពស់​ ៥,៦០m ស្ថានភាពទឹក​ចាប់ផ្ដើម​ហូរកាត់លើថ្នល់ជាតិតិចៗហើយ​ បើពិនិត្យតាមស្ថានភាព​ទឹកអាចបន្តឡើងទៀត​ ព្រោះអាកាសធាតុមេឃកំពុងភ្លៀង​ ។

ព័ត៌មានបន្ថែម គិតមកដលម៉ោង០៣និង៥០នាទីនេះ ផ្លូវជាតិលេខ០៤ត្រង់ចំណុចស្ទឹងសំរោង ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈពេលទឹកបានកំពុងហក់ឡើងយ៉ាងគំហុគបន្ទាប់ពីអាកាស ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ៕ ដោយៈ SS2

អត្ថបទដែលជាប់ទាក់ទង