បុរសម្នាក់ចូលលួចកាបូបលុយ និងទូរស័ព្ទដៃនៅក្នុងមន្ទីរពេទ្យ ត្រូវបានម្ចាស់ចាប់បាន ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់មានឈ្មោះ ឡូញនេត អាយុ៣៥ឆ្នាំ បានលួចកាបូកលុយ និងទូរស័ព្ទដៃរបស់ម្ចាស់ពេទ្យ ពន្លឺ រស្មី ត្រូវបានម្ចាស់ទាន់និងចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុនេះកើតឡើងនៅថ្ងែទី១៨ ខែកញ្ញា ឆ្នាំ២០១៨នៅ វេលាម៉ោង១និង៤០នាទីរសៀល ដែលស្ថិតនៅក្នុងភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភទព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបុរសខាងលើបាននាំប្រពន្ធយកកូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ពន្លឺរស្មី ក៏បានឆ្លៀតឱកាសចូលលួចកាបូបលុយ និងទូរស័ព្ទដៃរបស់ម្ចាស់ពេទ្យ ពន្លឺរស្មី ក៏ត្រូវបានម្ចាស់ទាន់ និងចាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសខាងលើមានទីកន្លែងស្នាក់នៅភូមិកាត់កណ្ដឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានគ្រួសារនិងកូន២អ្នក ប្រពន្ធឈ្មោះ សុខសែរ អាយុក៣៥ឆ្នាំស្នាក់នៅជាមួយគ្នា សម្ភារក្នុងកាបូបដែលបុរសខាងលើបានចូលលួចនោះមានទូរសពទ័ចំននួ៧គ្រឿង លុយខ្មែរមានចំនួន១.៤០០.០០០រៀលនិងលុយដុល្លារចំនួន២៨០០$ និងសម្ភារផ្សេងៗទៀតផងដែរ។

ក្រោយមកសមត្ថកិច្ចប៉ុស្ដិ៍ក៏ចុះមកអន្តរាគមន៍ និងឃាត់ខ្លួនបុរសខាងលើយកមកប៉ុស្ដិ៍ធ្វើការសាកសួរនាំ នៅមុខសមត្ថកិច្ចបុរសដែលលួចកាបូកក៏បានសារភាពថា ខ្លួនពិតជាលួចកាបូកមែនរួចហើយសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែទី២ ក៏បានធ្វើកំណត់ហេតុបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីតាមច្បាប់។ដោយចំរើន

អត្ថបទដែលជាប់ទាក់ទង