ស្រវឹងស្រាចុះងូតទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម!

កំពង់ធំ៖ បុរសជាម្ចាស់កាណូតម្នាក់បានស្លាប់ក្នុងទឹក បន្ទាបមពីស្រវឹងស្រាចុះលេងទឹកជំនន់ ហេតុការនេះបានកើតឡើងនៅវេលា ៤សៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចដំណេកសេកតំបន់វាលក្រោមក្នុងទឹកដី ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ផន ពន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរធ្វើស្រែ និង ពេលទំនេ បើកកាណូតជួលឲ្យនាក់ជិះទៅលេងទឹកទន្លេ ខាងលិចនៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកបារាយណ៍។

ប្រភពបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានស៊ីឈ្នួលដឹកមនុស្ស០៣ នាក់ទៅមើលទឹកទន្លេមាន ឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ផល សំភ័ស ទេទប្រុស អាយុ៣២ឆ្នាំ រសនៅភ្នំពេញ។
២- ឈ្មោះ ផុន បូណា ភេទប្រុស អាយ២២ឆ្នាំ ស្នាក់នៅភ្នំពេញស្រុកកំណើតភូមិទួលពភ្លា ឃុំស្រឡៅ​​​​​​ស្រុកបារាយ។
៣- ឈ្មោះ ដា ស្រីមុំ ត្រូវជាប្រពន្ធឈ្មោះ ផុន បូណា មកលេងស្រុក។

បានទៅជួលកាណូតឈ្មោះ ផន ពន ប្រុស២៩ឆ្នាំ ទៅមើលទឹកទន្លេ ប៉ែកខាងក្រោម ក្នុងម្នាក់ៗតម្លៃ ៥០០០រ ចេញនៅម៉ោង ១៣,១០នាទីម្ចាស់កាណូត បើកទៅដល់ចំណុចទួលការ៉េ២ ដល់ម៉ោងប្រហែល ៤,00នាទីចេញសំដៅទៅ ដំណេកសេក(កន្លែងលេងទឹក) ជិះមើលទឹក ពេលត្រឡប់មកវិញ ម្ចាស់កាណូតបានឆក់ស្រាស ពីអ្នកជិះយកមកផឹកអស់កន្លះដបទឹកសុទ្ធ ហើយ បើកត្រឡប់មកវិញចាក់គួក្រលែងចុះឡើង និងបបួលអ្នកជិះ ចុះលេងទឹកទន្លេ តែពួកគេមិនចុះព្រោះមិនចេះហែលទឹក ហើយម្ចាស់កាណូតក៏ចុះងូតទឹកខ្លួនឯង ដោយទុកចោលអ្នកជួល ជិះនៅលើទូក។

ទោះបី​​​​​អ្នកជិះទាញដៃឡើងមកលើកាណូតវិញ ក៏មិនឡើងមកដែរទុកឲ្យកាណូត និងអ្នកជិះអណ្តែតតាមខ្យល់មកទិសខាងកើតឆ្ងាយពីម្ចាស់កាណូតដោយមើលមិនឃើញ ពេលនោះដែរក៏មាន​អ្នកទៅលេងទឹកគេមើល ឃើញកាណូតអណ្តែតគ្មានអ្នកបើក ក៏ទូរស៏ព្ទរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាល ហើយនាយប៉ុស្តិ៍បានបញ្ជាឲ្យប្រជាការពារបើកកាណូតទៅយកកាណូតដែល អណ្តែតត្រឡប់មក វិញ ទន្ទឹមនោះក៏ត្រូវបានបងប្អូនគេ និងនគរបាលប៉ុស្តិ៍ជួយរកតែរកមិនឃើញ រហូតដល់ម៉ោង៧,00នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ទើបរកឃើញសាកសព ស្លាប់អណ្តែតទឹកទៅហើយ ។

យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព គឺពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន។

អត្ថបទដែលជាប់ទាក់ទង