មន្ត្រីជំនាញសុំឱ្យអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ មុននិងចុះហត្ថលេខាលើដីគេមានបណ្ណកម្មសិទ្ធិហើយនិងដីរដ្ឋធ្វើឱ្យមន្ត្រីឈឺក្បាល

បន្ទាយមានជ័យ៖ អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់មុនចុះហត្ថលេខាលើដីគេមានបណ្ណកម្មសិទ្ធិហើយនិងដីរដ្ឋធ្វើឱ្យមន្ត្រីឈឺក្បាលពេលដោះស្រាយមន្ត្រីជំនាញលើកឡើងបិតផ្សាយជាសាធារណៈចុះបញ្ជីដីធ្លីនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅបរិវេណសាលារៀនសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដីនគរូបណីយ៍កម្មសំណង់និងសូរិយោដីខេត្តបន្ទាយមានជ័យមាន ប្រសាសន៍ថា ក្នុងពិធីបិតផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ២ភូមិមាន ភូមិសែសិន ភូមិគោរដ្ឋាន ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើវិនិច្ឆ័យពីការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងប្រតិបត្តិការបញ្ចេកទេសគឺជាការចុះកំណត់ព្រំវាស់វែងដើម្បីកសាងប្លង់សុរិយោលដីនិងបញ្ជីឈ្មោះម្ចាស់និងបិតផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ។

លោកបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានមុនចុះហត្តលេខាត្រូវពិនិត្យឱ្យបានច្បាស់ដែលដីមានបណ្ណកម្មសិទ្ធហើយនិងដីរដ្ឋដែលត្រូវបានរំលោភយកហើយចេះតែចុះហត្តលេខាធ្វើទំនាស់ដីធ្លីកើតឡើងឱ្យមន្ត្រីចុះដោះស្រាយទំនាស់ឈឺក្បាល ព្រោះតែរពឹសដៃចុះហត្ថលេខាបង្កើតឱ្យមានទំនាស់។

ក្នុងឱកាសបិតផ្សាយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមាន៖
១.ការចុះបញ្ជីលក្ខណៈជាប្រព័ន្ធមានដែលមន្ត្រីជំនាញធ្វើជូនដោយឥតគិតថ្លៃដែលបិតផ្សាយរយៈពេល១៥ថ្ងៃ។
២.ចុះបញ្ជីលក្ខណៈដាច់ដោយដុំដែលម្ចាស់ដីរត់ធ្វើដោយខ្លួន។
៣.ការចុះបញ្ជីដីធ្លីដែលវាស់វែងមានទំនាស់ដោះដោយមន្ត្រីជំនាញមិនបញ្ចប់ក្រោយពេលបញ្ចប់ដោយភាគីទាំងពីរនៅពេលដែលមន្ត្រីជំនាញវាស់វែងហើយត្រូវធ្វើដោយបំពេញបន្ថែបរត់ធ្វើដោយខ្លួនឯង។

លោកបានបញ្ជាក់ថា នៅពេលដែលមន្ត្រីជំនាញចុះអនុវត្តសុំប្រជាពលរដ្ឋគួរតែគ្មានទំនាស់ព្រំដីឱ្យការចុះបញ្ជីដីធ្លីអនុវត្តដោយរលូនដោយសម្រេចលើឯកសារវិនិច្ឆ័យនិងលទ្ធផលនៃការបិតផ្សាយជាសាធារណៈចុះបញ្ជីចេញបណ្ណនិងចែកបណ្ណជូនម្ចាស់ដី៕ ដោយៈ SN

អត្ថបទដែលជាប់ទាក់ទង