មន្ត្រី​យោធា​ម្នាក់ ជិះ​ម៉ូតូល្បឿនលឿន រេចង្កូតធ្លាក់​ផ្លូវជ្រុល​ទៅបុក​ដើម​ត្រ​សេកស្លាប់ភ្លាមៗ នៅ​​ផ្លូវជាតិ​លេខ៦៧

ឧត្ត​រ​មានជ័យ៖ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹក​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៦៧ ភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ។

ជនរងគ្រោះ​ឈ្មោះ សាំង អេ​ន ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ យោធា រស់នៅភូមិ​ទួល​ទ្រាស ឃុំ​លំ​ទង ស្រុក​អន្លង់វែង ឧត្ដ​មានជ័យ។

បុរសរងគ្រោះ ជា​មន្ត្រី​យោធា​កង​ល្បាត​ទី២ អង្គភាព​កងការពារ​ព្រំដែន​គោក លេខ៤០៣ បាន​ជិះ​ម៉ូតូ​ម៉ាក​ត្រៃ ពណ៌​ប៉ា​រ៉ា ស៊េរី​ឆ្នាំ២០១៧ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ១-៥៦៦៦ បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៦៧ ប្រហែលជា​បើក​លឿន​ដោយ​មិនបាន​ប្រុងប្រយ័ត្ន ខណៈ​មកដល់​ចំណុចកើតហេតុ មិនដឹង​យ៉ាង​មេច បានជា​ម៉ូតូ​រេ​ចង្កូត​ធ្លាក់​ផ្លូវ ជ្រុល ទៅបុក​ដើម​ត្រសេក ផ្លោងចូល​វាលស្រែ​បាក់.ក​ស្លាប់ភ្លាមៗគួរ​ឲ្យ​សង្វេគ។

សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​កោសល​វិច័យ​បញ្ជាក់ថា សព​ជនរងគ្រោះ​ពិតជា​គ្រោះថ្នាក់​ចរាចរណ៍​ប្រាកដ​មែន បន្ទាប់មក​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង