​រថយន្តលុចស៊ីស​RX300 មួយគ្រឿង​ បើកលឿនរេចង្កូតហោះ​ក្រឡាប់​ធ្លាក់​ផ្លូវ បណ្តាល​ឱ្យមនុស្ស៨នាក់​រងរបួស នៅ​ផ្លូវជាតិ​លេខ៧៦

មណ្ឌលគិរី៖ មាន​រថយន្ត​មួយគ្រឿង​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​ចំណុច​គី​ទ្បូ​ម៉ែត្រ​លេខ៦០ ផ្លូវជាតិ​លេខ៧៦ ស្ថិតនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ដ​មណ្ឌល​គី​រី បណ្ដាល​ឲ្យ​រងរបួស​ស្រាល​មនុស្ស៨នាក់ កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ។

អ្នករបួស​រួមមាន ៖
១/​ឈ្មោះ ធិ​ន សៀវ​លឹន ភេទ​ប្រុស អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​អូរ​ឫស្សី ឃុំ​អូរ​ឫស្សី ស្រុក​ក្រចេះ ខេត្ដ​ក្រចេះ របួសស្រាល ជាអ្នកបើកបរ។
២/ឈ្មោះ តែ កក្ដ​ដា ភេទ​ប្រុស អាយុ១៩ឆ្នាំ រស់នៅ​ភូមិ​គង់​ទុំ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ដ​បាត់ដំបង រងរបួស​ស្រាល។
៣/ឈ្មោះ ជិន ពិសី ភេទ​ស្រី អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី១ ឃុំ​អូរ​ឫ​ស្សី ស្រុក​ក្រចេះ ខេត្ដ​ក្រចេះ របួសស្រាល។
៤/ឈ្មោះ សៀវ ស៊ី​ណាត ភេទ​ស្រី អាយុ២១ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី១ ឃុំ​អូរ​ឫស្សី ខេត្ដ​ក្រចេះ រងរបួស​ស្រាល។
៥/ឈ្មោះ សឿង ស្រី​នុ​ច ភេទ​ស្រី អាយុ២៥ឆ្នាំ រស់នៅ​ភូមិ​តា​លុក ឃុំ​បុស​លាវ ស្រុក​ចិ​ត្ដ​បូរី ខេត្ដ​ក្រចេះ របួសស្រាល ។
៦/ឈ្មោះ តែ ថាវ​ឌី ភេទ​ស្រី អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​ខាងលើ របួសស្រាល ។
៧/ឈ្មោះ លឹម រតនា ភេទ​ស្រី អាយុ១៩ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​រងរបួស​ស្រាល ។
៨/ឈ្មោះ ធី ខុម ភេទ​ប្រុស អាយុ១៩ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ចិ​ត្ដ​បូរី ខេត្ដ​ក្រចេះ របួសស្រាល ៕

អត្ថបទដែលជាប់ទាក់ទង