ជនជាតិចិនពីរនាក់នេះពិតជាសាហាវណាស់! ជនជាតិចិនពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេហ៊ានលើកដៃវាយរដ្ឋមន្ត្រីព្រោះ…

ប្រទេសអ៊ូហ្គានដា៖​ គេ​ឃើញ​​អ្នក​កាសែត​ជា​ច្រើន​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ អំឡុង​ពេល​រដ្ឋមន្ត្រី​ចុះ​ទៅ​ដល់​កន្លែង​ស្នាក់​នៅ​របស់​ជនជាតិ​ចិន​ផ្ទាល់។ ​ពេល​កាមេរ៉ា​របស់​អ្នកកាសែត​​កំពុង​តែ​តម្រង់​រង់​ចាំថត​សកម្មភាព​រដ្ឋមន្ត្រី ស្រាប់​តែ​ឃើញ​ជនជាតិ​ចិន ​​ហក់​ស្ទុះ​ទៅ​វាយ​រដ្ឋមន្ត្រី​​ក្នុង​បន្ទប់​ ធ្វើ​ឲ្យ​កាមេរ៉ា​ចាប់​បាន​សកម្មភាព​ស្ទើរ​ទាំង​ស្រុង។ ​

តាម​ប្រភពពី​​អ្នក​កាសែត​នៅ​កន្លែង​កើត​ហេតុ​ថា ​បុរស​ជនជាតិ​ចិន​ចំនួន ២នាក់ ​បាន​វាយ​​ទៅ​លោក​រដ្ឋមន្ត្រី ទើប​សន្តិសុខ​ទាញ​ចេញ​មក​ខាង​ក្រៅ​។

តាម​ប្រភព​ចុះ​ផ្សាយ​របស់​សារព័ត៌មាន African​ News ​បាន​រៀប​រាប់​ថា ​ជនជាតិ​ចិន​ទាំង ២​នាក់​នេះ​ ជា​កម្មករ​ជីក​រុក​រក​រ៉ែ​ខុស​ច្បាប់ ​និង​មាន​បញ្ហា​រឿង​ធ្វើ​កិច្ចសន្យា​ជីក​រករ៉ែ តែ​គេ​មិន​បញ្ជាក់​​លម្អិត​ស៊ីជម្រៅ​ជាង​នេះ​ទេ​រវាង​ភាគី​ទាំង​ពីរ។

​ក្រោម​ការ​អម​ដំណើរ​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​សន្តិសុខ​ច្រើន​រូប គេ​ឃើញ​បុរស​ជនជាតិ​ចិន​ទាំង​នេះ ហាក់​មិន​ខ្លាច​រអា​ចំពោះ​រដ្ឋមន្ត្រី​បន្តិច​ឡើយ ​រហូត​មាន​វាយ​តប​មួយ​សន្ទុះ និង​មាន​កម្មករ​ផ្សេង​ទៀត​មក​ជួយ។

កង​កម្លាំង​សន្តិសុខ​ម្នាក់​ បាន​ស្រែក​ទៅ​កាន់​បុរស​ជនជាតិ​ចិន​ពេល​កំពុង​ប្រតាយ​ប្រតប​ថា «​ឈប់​ភ្លាម​ៗ ​គាត់​ជា​រដ្ឋមន្ត្រី កុំ​ធ្វើ​អី​ផ្ដេសផ្ដាស ហេតុ​អ្វី​បាន​វាយ​គាត់?» ក្រុម​សន្តិសុខ​បាន​ព្យាយាម​ចាប់​ជនជាតិ​ចិន​បន្ថយ​កម្ដៅ ​រួច​​ពួក​គេ​ក៏​​​ចាប់​ញាត់​ចូល​រថយន្ត Pick Up តែ​ម្ដង​ដើម្បី​យក​ទៅ​សាក​សួរ​បន្ថែម។

ចំណែក​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​សម្ដែង​អារម្មណ៍​ខឹង​សម្បារ​ចំពោះ​កម្មករ​ជនជាតិ​ចិន​ទាំង​ពីរ​នេះ ​ដែល​ធ្វើ​អាកប្បកិរិយា​មិន​សម​រម​​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​របស់​ពួក​គេ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង