រឹមអូសឈើជាង៣២សន្លឹក ខណៈអាជ្ញាធររឹតបណ្តឹងបទល្មើសព្រៃឈើ

ស្ទឹងត្រែង៖ ឈើអារប្រភេទលេខ១ចំនួន៣២សន្លឹក រងការរឹបអូសដោយកម្លាំងចម្រុះរួមមានរដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថយោធានិងនគរបាល។ ការបង្ក្រាបរឹបអូសវត្ថុតាងខាងលើកម្លាំងចម្រុះបានរឹបអូសមកពីស្រុកសៀមបូក ហើយនាំមកដល់កំពង់សាឡាង ខេត្តស្ទឹងត្រែង នៅសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។

ប្រភពព័ត៌មានឱ្យដឹងថា មុនឈានដល់ការបង្ក្រាប អាជ្ញាធខេត្តស្ទឹងត្រែងបានដាក់បទបញ្ជាយ៉ាងតឹងរឹងឱ្យកម្លាំងសមត្ថ
កិច្ ចរួមស្ថាប័នពាក់ព័ន្ធធនធានធម្មជាតិ រួមសហការជាកម្លាំងចម្រុះដាក់ពង្រាយនៅគោលដៅសំខាន់ៗតាមបណ្តោយផ្លូវជាតិ និងផ្លូវទឹកដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ករណីចរាចរបទល្មើសព្រៃឈើ។

មន្ត្រីរដ្ឋបាលព្រៃឈើលោក ប៊ុន ឆេន អោយដឹងថា ក្រោយបណ្តាញភ្នាក់ងារនៅតាមដងទន្លេរាយការណ៍សកម្មភាពដឹកជញ្ជូនផល អនុផលព្រៃឈើកើតមានរាល់យប់ឆ្លងកាត់ស្រុកសៀមបូកទើបរដ្ឋបាលព្រៃឈើរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថកម្លាំងយោធានិងកន្លាំងនគរបាលដើម្បីចុះតាមដាននូវប្រភពសកម្មភាពនោះ។ ជាក់ស្តែងនៅវេលាម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ប្រទះទូកអេវបំពាក់ម៉ាសីុនមួយគ្រឿង ផ្ទុកឈើអារសន្លឹកពេញទូកទើបសម្រេចបង្ក្រាបរឹបអូសតែម្តង។

មន្ត្រីកងរាជអាវុធហត្ថស្រុកសៀមបូកខេត្តស្ទឹងត្រែងអោយដឹងថា ការបង្ក្រាបរឹបអូសវត្ថុតាងខាងលើ គឺកម្លាំងចម្រុះបានបង្ក្រាបរឹបអូសនៅចំណុចអូរសៀមបូក ឃុំសៀមបូក ស្រុកសៀមបូខេត្តស្ទឹងត្រែង។ ក្រោយការបង្ក្រាបទើបកម្លាំងសហការនាំមកទីរួមខេត្តស្ទឹងត្រែង ដើម្បីធ្វើកំណត់ហេតុរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា វត្ថុតាងដែលរឹបអូសពីការបង្ក្រាបមានចំនួន៣២សន្លឹក ជាប្រភេទឈើកកោះ ស្ថិតក្នុងលំដាប់ថ្នាក់លេខ១ មួយទូកអេវឈើមួយគ្រឿង និងម៉ាសីុនមួយគ្រឿង។ បច្ចុប្បន្ននាំទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ៕

ÈKHស្ទឹងត្រែង ២០.០៩២០១៨

អត្ថបទដែលជាប់ទាក់ទង