សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងស្រុកកំពង់សៀម

កំពង់ចាម ៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះបង្ក្រាបបទល្មើលជលផលបានចំនួន ៣ករណី និងបំផ្លាញចោលវត្ថុតាងរួមមាន៖

 +ករណីទី១

-លូស្បៃមុងចំនួន ០៩មាត់។

-របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ។

-បង្គោលចម្រឹងចំនួន ១៣៥ដើម។

-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៨១ គ.ក្រ។

-នៅចំណុចបឹងអញ្ចាញ ឃុំវិហារធំ ស្រុកកំពង់សៀម។

+ករណីទី២

-លបព្រឹសមួយរយ ចំនួន១៧ខ្សែ នៅចំណុចរោងដំរី ឃុំវិហារធំ ស្រុកកំពង់សៀម។

+ករណីទី៣

-លូស្បៃមុងចំនួន២០មាត់។

-របាំងស្បៃមុងប្រវែង ១០៥០ ម៉ែត្រ។

-បង្គោលចម្រឹងចំនួន៣០០ដើម។

-ចាក់លែងកូនត្រីចម្រុះចំនួន៧០គ.ក្រ។

នៅចំណុចក្បាលទំនប់ជ្រោយចេករហូតដល់វត្តទួលរកាភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម។

សរុបរួម

-លូស្បៃមុងចំនួន២៩មាត់។

-របាំងស្បៃមុងប្រវែង ១៣២០ ម៉ែត្រ។

-បង្គោលចម្រឹងចំនួន៤៣៥ដើម។

-ចាក់លែងកូនត្រីចម្រុះ១៥១គ.ក្រ។

-លបព្រឹសមួយរយ ចំនួន១៧ ខ្សែ។ 

ចំពោះវត្ថុតាងខាងកម្លាំងយកទៅបំផ្លាញចោល៕ss5

អត្ថបទដែលជាប់ទាក់ទង