ប៉ុស្តិ៍នគរបាលសំរោងធំធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ជួញដូរនូវសាធាតុញៀនខុសច្បាប់

កណ្តាល៖ ប៉ុស្តិ៍នគរបាលសំរោងធំធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ជួញដូរនូវសាធាតុញៀនខុសច្បាប់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៥ៈ៥៥នាទី នៅចំណុចភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកហួត សីហានាយប៉ុស្តិ៍សំរោងធំបានឱ្យដឹងថា៖
១.ឈ្មោះ រ៉ា សុវណ្ណា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិជ្រោយដង២ ឃុំសំរោងធំ​ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

ចំពោវត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា មេតំហេ្វតាមីន ម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់ធំ០៣ កញ្ជប់តូច០២កញ្ចប់នឹងសម្ភារវេចខ្ចប់ហើយប្រើប្រាស់មួយចំនួន។

លោក ហួត សីហា បានបន្តថា កម្លាំងប៉ុស្តិ៍រដ្ឋបាលបានសហការជាមួយប្រជាការពារចេញល្បាតនៅក្នងភូមិសាស្ត្រភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លុះមកដល់ត្រង់ចំណុចកើតហេតុក៏មានប្រជាពលរដ្ឋបានរាយការណ៍ថា មានការជួញដូរគ្រឿងញៀនបានទទួលព័ត៌មានរួចប៉ុស្តិ៍រដ្ឋបាលសំរោងធំក៏បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញឈ្មោះ រ៉ា សុវណ្ណា ភេទប្រុសនិងបក្សពួកចំនួន០៣នាក់(មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន)ទៅខាងក្រោយផ្ទះមានចម្ងាយពីផ្ទះប្រវែង៥០ម៉ែត្រ និងឃាត់ខ្លួនឈ្មោះ រ៉ា សុវណ្ណាភេទប្រុសបានបោះថ្នាំញៀនចោលក្រោមដើមស្វាយ ពេលនោះកម្លាំងប៉ុស្តិ៍ និងប្រជាកាពារភូមិរកឃើញថ្នាំញៀនចំនួន៥កញ្ចាប់ ៣កញ្ចប់ធំ ២តូចនៅក្រោមដើមស្វាយក្រោយផ្ទះ។

មួយស្ទុះក្រោយមកឈ្មោះ រ៉ា សុវណ្ណា ភេទប្រុស បានដើរឡើងពីបឹងក្រោយភូមិមកកន្លែងតារាងបាល់ទះកំពុងអង្គុយផឹងស្រាពេលកម្លាំងប៉ុស្តិ៍សំរោងធំ និងប្រជាការពារចូលទៅដល់ឈ្មោះ រ៉ា សុវណ្ណា ភេទប្រុស ក៏រត់គេចខ្លួនរួចហើយកម្លាំងសម្ថកិច្ចក៏បានតាមពីក្រោយប្រហែលចម្ងាយ ៥០ម៉ែត្រពីតារាងបាល់ទះក៏ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សំរោងធំ និងប្រជាការពារបានឃាត់ខ្លួនជនសង្ស័យយកមប៉ុស្តិ៍សួរនាំនិងបញ្ចូនខ្លួនមកអធិការដើម្បីចាត់ការតាមនីតិវិធី៕ ដោយៈ ណារម្យ

អត្ថបទដែលជាប់ទាក់ទង