បទល្មើសនេសាទចាប់មិនចេះអស់សោះ! ខណ្ឌរដ្ឋបាលជលផលខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចបុស្តិ៍ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន៣ករណី

កំពង់ចាម៖ ថ្ងៃសៅរ៍​ ១៣កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបាន សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំ​ព្រែក​ដំបូក​ និង​ប៉ុស្តិ៍​នគរបាល​ស្វាយ​សាច់​ភ្នំ ​បានចុះបង្ក្រាបបទល្មេីលជលផលបានចំនួន៣ករណី និងបំផ្លាញចោលវត្ថុុតាងរួមមាន៖

+ករណី​ទី​១
_លូស្បៃមុងចំនួន ៣៥មាត់។
_របាំងស្បៃមុងប្រវែង ១៧៥០ម៉ែត្រ។
_បង្គោលចម្រឹងចំនួន ៦៩៨ដេីម។
_ចាក់លែងកូនត្រីចម្រុះទម្ងន់ ១៧៥គ.ក្រ។
នៅចំណុចបឹង​ស្នាយ​ដួច​ ឃុំ​បារាយណ៍​ ស្រុក​ស្រី​សន្ធរ​។

+ករណីទី២
-​លូ​ស្បៃ​មុង​៤៧មាត់។
-​របាំង​ស្បៃ​មុង​ប្រវែង​២៣៥០ ម៉ែត្រ​។
-​បង្គោល​ចម្រឹង​៩៤០ដើម។
-​ចាក់​លែង​កូន​ត្រី​ចម្រុះ​២៣៥ គ.ក្រ។
នៅ​ចំណុច​បឹងវាម ឃុំ​ប្រាំ​យ៉ាម​ ស្រុក​ស្រី​សន្ធរ​។

+ករណី​ទី​៣
-ឧបករណ៍​រ៉ាវ​ចំនួន​១២មាត់
-​របាំង​រ៉ាវ​ប្រវែង​ ៦០៥ ម៉ែត្រ
-​បង្គោល​ចម្រឹង​ចំនួន​២៤០ដើម
-​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចំនួន​២៤គ.ក្រ
នៅ​ចំណុច​ចុង​ព្រែក​ដំបូក​ ឃុំ​ព្រែក​ដំបូក​ ស្រុក​ស្រី​សន្ធរ​។

+សរុប​រួម​
-លូ​ស្បៃ​មុង​ចំនួន​ ៨២មាត់។
-របាំង​ស្បៃ​មុង​ប្រវែង​ ៤១០០ ម៉ែត្រ។
-បង្គោល​ចម្រឹង​ចំនួន​១៦៣៨ដើម។
-ឧបករណ៍​រ៉ាវ​ចំនួន​១២មាត់។
-របាំង​រ៉ាវ​ប្រវែង​៦០៥ ម៉ែត្រ។
-បង្គោល​ចម្រឹង​ចំនួន​២៤០ដើម។
– ចាក់​លែង​កូន​ត្រី​ចម្រុះ​៤៣៤គ.ក្រ។

ចំពោះវត្ថុតាងបង្កោលស្បៃមុង ត្រូវបានដុតបំផ្លាញចោលនៅកន្លែង៕ss5

អត្ថបទដែលជាប់ទាក់ទង