ភ្លៀង​មួយ​មេ​ធំ បង្ក​ជាទឹក​ជំនន់​លិច​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋ ២៣​ខ្នង នៅ​ស្រុក​សាលា​ក្រៅ​

ប៉ៃលិន​៖ ភ្លៀង​មួយ​មេ​ធំ ក្នុង​កម្រិត​ពី​៧០-៨០​ម​ម កាលពី​យប់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង បណ្តាល​ឱ្យលិច​ផ្លូវ​ប្រមាណ ៨០​ម និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២៣​ខ្នង នៅក្នុង​ឃុំ​សាលា​ក្រៅ និង​ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧ​តុនិយម បាន​បញ្ជាក់ថា ការ​ជន់​លិច​នេះ មាន​រយៈពេល​ប្រមាណ ២​ម៉ោង​ប៉ុណ្ណោះ ទឹក​ក៏បាន​ស្រក​ចុះ​វិញ​ជា​បណ្តើរៗ​៕​ ណារម្យ

អត្ថបទដែលជាប់ទាក់ទង