ប្រទេសឆែកកំពុងខាតបង់ប្រាក់ចំនួនជាង៥០០លានដុល្លារ ដោយសារគ្រោះរាំងស្ងួត!

ប្រទេសឆែក៖ ប្រជាកសិករនៅប្រទេសឆែក ជួបនឹងគ្រោះរាំងស្ងួតខូចខាតផលដំណាំ និងស្រូវយ៉ាងច្រើនមហិមា ដែលរដ្ឋាភិបាលប្រទេសនេះ កំពុងប្រឈមមុខនឹងដំណោះស្រាយជួយកសិករ។

រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសឆែក លោក Miroslav Toman បានមានប្រសាសន៍ថា នៅថ្ងៃច័ន្ទទី២៤ ខែកញ្ញា ឆ្នាំ២០១៨ គ្រោះរាំងស្ងួតបណ្តាលឲ្យប្រជាកសិករខាតបង់ថវិកាពី​៥០៧លានទៅ៥៥៣ លានដុល្លារ ក្នុងឆ្នាំ២០១៨នេះ។

តាមរយៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងថា លោក Toman បាននិយាយកាលពីថ្ងៃសៅរ៍ នៅ​ទីក្រុង Zlin ថា ថវិកាសំណងដែលរដ្ឋនឹងបង់ជូនកសិករ គួរតែមានចន្លោះពី៩២លានទៅ១៣៨លានដុល្លារ។

លោករដ្ឋមន្ត្រីរូបនេះបន្ដថា «រដ្ឋាភិបាលមានឆន្ទៈផ្តល់សំណងដល់កសិករចំពោះអ្វីដែលសំខាន់បំផុតដូចជា ដំណាំគ្រប់ធញ្ញជាតិ និងបន្លែបង្ការជាដើម។

ចំពោះគ្រោះរាំង​នេះ ធ្វើឲ្យតម្លៃចំណីម្ហូបអាហារកើនឡើងខ្លាំង៕ BRT

អត្ថបទដែលជាប់ទាក់ទង