រមណីដ្ឋានគិរីថ្មដា សិលាបារមីកំពុងទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ដែលស្រឡាញ់ធម្មជាតិ

ព្រះសីហនុ៖ រមណីដ្ឋានគីរីថ្មដា សិលាបារមី គឺជារម្យណីដ្ឋានមួយថ្មីមួយទៀត ដែលកំពុងបានផុសនៅលើទឹកដីព្រៃធម្មជាតិ ឧទ្យានជាតិព្រះសីហនុរាម ដែលមានទីតាំងស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ មានចម្ងាយ តែ០៩គីឡូម៉ែត្រតែប៉ុណ្ណោះ ពីក្រុងព្រះសីហនុ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីភ្ញៀវអន្តរជាតិ ជាពិសេសភ្ញៀវជនជាតិចិន។

ឯកឧត្តម ថន វិរៈ ម្ចាស់រមណីដ្ឋានដ្ឋានគីរីថ្មដា សិលាបារមី បានគូសបញ្ចាក់នៅក្នុងពិធីរៀបចំពិធីបុណ្យពុទ្ធាភិសេកព្រះអង្គធំកម្ពស់០៩ម៉ែត្រ រួមជាសំណាកព្រះពុទ្ឋរូបចំនួន១០៨អង្គ និង ស្រះទឹកប្រវែង៣០ម៉ែត្របួនជ្រុង។

នារល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ដោយសារតែការស្រលាញ់នូវធម្មជាតិព្រៃភ្នំគ្រាំថ្ម ក៏ដូចជាដើម្បីលើកស្ទួយលើវិស័យទេសចរណ៍ ដែលខេត្តព្រះសីហនុកំពុងក្លាយទិសដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ានក៏ដូចក្នុងពិភពលោក ក្រោមការផ្តួចផ្តើមពីឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលឯកឧត្តមបានជំរុញនឹងលើកទឹកចិត្ត ដល់ឯកឧត្តមផ្ទាល់ កសាងនូវរមណីដ្ឋានគីរីថ្មដា សិលាបារមី នេះឡើងដើម្បីជាការទាក់ទាញ និងស្រូបយកនូវភ្ញៀវទេសចរណ៍ឱ្យមកកាន់តែច្រើនបន្ថែមទៀតសម្រាប់ខេត្តព្រះសីហនុក៏ដូចជាប្រទេសកម្ពុជាផងដែរ ។

ដោយឡែក លិន សារិន មេឃុំរាម ក៏បានបញ្ចេញទស្សនៈផងដែរថា វាគឺជាកិត្តិយសមួយបន្ថែមទៀតសម្រាប់ឃុំរាម និង ខេត្តព្រះសីហនុ ដែលរមណីដ្ឋានទេសចរណ៍ បែបធម្មជាតិមួយទៀតត្រូវបានលិចរូបរាង្គឡើង បន្ទាប់ពីរមណីដ្ឋានចំនួន០៨ទាំងលើកោះនិង លើគោក នៅក្នុងឃុំរាមបានតំណើរការរួចមកហើយ។

លោកសង្ឃឹមថា តាមរយៈរម្យណីដ្ឋានថ្មី នឹងអាចទាក់ទាញភ្ញៀវកាន់ច្រើនអោយស្គាល់ដែនដីសមុទ្រ ដែលសម្បូរទៅដោយព្រៃប្រឹក្សា ឆ្នេរសមុទ្រ និងផ្ទៃសមុទ្រធំល្វឹងល្វើយពណ៏ខៀវខ្ចីស្រង៉ាត់។

សម្រាប់ថ្ងៃខាងមុខនេះ ទឹកដីឃុំ ដែលមានផ្ទៃក្រឡា១៣០០០ហិកតា មានប្រជាពលរដ្ឋជាង២០០០គ្រួសារស្មើនឹងមនុស្សជាង១០០០០នាក់ កំពុងមានចក្ខុវិស័យបង្កើតនូវរម្យណីដ្ឋានចំនួន០៣បន្ថែមទៀត គឺ តំបន់ទេសចរណ៏ធម្មជាតិ អេវើគ្រិន តំបន់ទេសចរណ៍បឹងកង្កែប និង តំបន់ទេសចរណ៍ជិះទូកកំសាន្តព្រែកទឹកសាប។

ស្ថិតក្នុងឪកាសនេះពិធីបើកសម្ពោធន៏ជាផ្លូវការនូវរមណីដ្ឋានគីរីថ្មដា សិលាបារមី ឯកឧត្តម សេង ទៀង  បានកោតសសើរដល់គំនិតកែច្នៃរបស់ ឯកឧត្តម ថន វិរៈ ដែលជាជំនួយការផ្ទាល់របស់ឯកឧត្តម ដែលបានកែច្នៃតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជនឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ បំរើសេវាសាធារណៈ ក្នុងវិស័យទេសចរណ៍។

ចំពោះឯកឧត្តម ផ្ទាល់សូមគាំទ្រយ៉ាងពេញទំហឹងនូវសមត្ថិផលថ្មីនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងអំពីសុខសន្តិភាព នាពេលបច្ចុប្បន្ន ដែលបានបង្កឱ្យអ្នកវិននិយោគគិនទាំងក្នុង និង ក្រៅប្រទេសអាចមកបណ្តាក់ទុនលើគ្រប់វិស័យនៅកម្ពុជា៕ ដោយៈ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង