យោធាថៃឃាត់ខ្លួនជនជាតិខ្មែរចំនួន២៦នាក់ ដែលបានចូលកាប់ឈើក្រញូងក្នុតំបន់ហាមឃាត់

ប្រទេសថៃ៖ ពលករខ្មែរចំនួន ២៦ នាក់ ត្រូវបានក្រុមតម្រួតថៃឃាត់ខ្លួន ខណៈដែលពួកគេទាំងអស់គ្នាកំពុងរៀបចំឈើគ្រញូងដែលគេបានចូលទៅកាប់ក្នុងតំបន់ហាមឃាត់ ដើម្បីត្រៀមលើកដាក់រថយន្ត នៅក្បែនឹងតំបន់ហាមឃាត់នោះ ។

យោងតាមរបាយការណ៍ របស់សារព័ត៌មានថៃ បានឱ្យដឹងថា នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមតម្រួតថៃ រួមទាំង កម្លាំងយោធា ដោយមានការសហការជាមួយនឹងកម្លាំងជំនាញដែលគ្រប់គ្រងក្នុងតំបន់ព្រៃឈើ នៃឧទ្យានជាតិប៉ាងស៊ីដា បានធ្វើការឡោមព័ទ្ធទៅលើភូមិមួយ ស្ថិតនៅក្បែនឹងតំបន់ឧទ្យានជាតិនេះគឺភូមិ១០ ឃុំថាយ៉ែក ស្រុកមឿង ខេត្តស្រះកែវ ប្រទេសថៃ ក្រោយពីបានទទួលនូវព័ត៌មានថា មានការដឹកជញ្ជូនឈើគ្រញូងយកមកលាក់ទុកនៅក្នុងភូមិសាស្ត្រខាងលើនេះ ។

របាយការណ៍បានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការនេះ គឺកម្លាំងបាន ធ្វើការឃាត់ខ្លួនជនជាតិខ្មែរសរុបចំនួន២៦នាក់ ដែលពួកគេកំពុងរៀបចំឈើគ្រញូងចំនួន៨០ដុំ ដើម្បីត្រៀមលើកឡើងលើរថយន្ត៕ ដោយៈ SV

អត្ថបទដែលជាប់ទាក់ទង