ប.ស.ស នឹងបើកប្រាក់របបសន្តិសុខសង្គម ជូននិវត្តជន និងអតីតមន្ត្រីរាជការស៊ីវិល

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គម ប្រចាំខែកញ្ញា ឆ្នាំ២០១៨ និងប្រាក់គោលនយោបាយសោធនសម្រាប់ខែកញ្ញា ឆ្នាំ២០១៨ ជូននិវត្តជន និងអតីតមន្រ្តីរាជការស៊ីវិល ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត។

យោងតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម និងការបន្ថែមរបបសន្តិសុខសង្គមសម្រាប់ និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ សម្រាប់ខែកញ្ញា ឆ្នាំ២០១៨ នឹងត្រូវបើកចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨»។

ការបើកប្រាក់របបសន្តិសុខសង្គមនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ ​នៅទូទាំងប្រទេស៕ ដោយៈ ណារម្យ

អត្ថបទដែលជាប់ទាក់ទង