យន្តហោះដឹកអ្នកដំណើរ ហោះហើរចេញពី ទីក្រុង Cicronesia ​ទៅកាន់ ​Papua New Guinea បានធ្លាក់ចូលសមុទ្រ

ប្រទេស​មីក្រូ​ណេ​ស៊ី ៖ កាលពីវេលាម៉ោង ៩នឹង៣០នាទីថ្ងៃទី ២៨ខែកញ្ញា យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេស​ Papua new guinea ​បាន​ចុះចតលើទឹកសមុទ្រ ក្រោយពេល ហោះហួសផ្លុវចុះចត​នៅលើកោះ Weno ​ភាគខាងលិចប្រទេសនេះ។

សារព័ត៌មាន DailyMail ​បានផ្សាយថា យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុន​ Air Nuigini ​ហោះហើរចេញពី ទីក្រុង Cicronesia ​ទៅកាន់ ​Papua New Guinea ​បានជ្រុលហួលផ្លូវកៅស៊ូ ចុះចតទៅចុះនៅលើទឹកសមុទ្រវិញ ។

ប៉ុន្តែជាភព្វសំណាង អ្នកដំណើរនៅលើយន្តហោះ​៣៦នាក់ និងក្រុមពហុនិការ​១១នាក់ មានសុវត្ថិភាព តែព្រលឹងចុងសក់បន្តិច។ ហេតុការខាងលើ បានបណ្តាលឲ្យមានមនុស្សម្នាក់រងរបួសស្រាលផងដែរ។

តាម អ្នកគ្រប់គ្រងអាកាសយានដ្ឋាន​Chuuk លោក​ Jimmy Emilio ​បានប្រកាសឲ្យដឹងថា យន្តហោះខាងលើបានចុះចតហួសផ្លូវដល់ទៅ ១៦០ម៉ែត្រ ។

មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុ បណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើ នៅឡើយទេ​​។ គណកម្មការស្រាវជ្រាវ ប្រទេសប៉ាពួរ ញ៉ូវហ្គីនៀ នឹងបញ្ជូនក្រុមឯកទេស ទៅកាន់កន្លែងគ្រោះថ្នាក់ដើម្បីបើកការស្រាវជ្រាវ។

រូបភាព ដែលបានបង្ហោះតាមបណ្តាញសង្គម បង្ហាញឲ្យឃើញថា ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុភ្លាមៗ ជួយសង្គ្រោះ អ្នកដំណើរបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង