រយៈពេល៩ខែ កម្ពុជាទទួលចំណូលជាង៨៥លានដុល្លារ ពីការលក់សំបុត្រចូលទស្សនា ប្រាសាទអង្គរវត្ត

សៀមរាប៖ ត្រឹមរយៈពេល៩ខែ ក្នុងឆ្នាំ២០១៨នេះ កម្ពុជាទទួលចំណូលបានចំនួន ៨៥,៥៧៩,៥២៣ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលកើតឡើងចំនួន១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយ នៅព្រឹកថ្ងៃទី១ ខែតុលា នេះ។

យោងតាមរបាយការណ៍ខាងលើ បានបញ្ជាក់ថា រយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរណ៍បរទេសចំនួន ១,៩០១,៥៦៩នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង៨.៤៧ភាគរយ។

សម្រាប់ចំនួនចំណូល ដែលទទួលបានជាង៨៥លានដុល្លារនេះ រាជរដ្ឋាភិបាលកម្ពុជា បានដកចំនួន៣,៨០៣,១៣៨ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា៕ ដោយៈ ណារម្យ

អត្ថបទដែលជាប់ទាក់ទង