ក្រសួងពាណិជ្ជកម្ម បកស្រាយអំពីការឡើងថ្លៃប្រេងនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការឡើងថ្លៃប្រេងឥន្ទៈ នៅកម្ពុជា គឺដោយសារបញ្ហានយោបាយពិភពលោក។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៨ មានខ្លឹមសារថា ថ្មីៗនេះតម្លៃប្រេងឥន្ទនៈលក់រាយនៅលើទីផ្សាអន្តរជាតិមានការកើនឡើងគួរអោយកត់សម្គាល់ ទៅតាមបរិបទនយោបាយពិភពលោក ជាពិសេសការប្រឈមមុខដាក់គ្នា រវាងប្រទេសលោកខាងលិច និងប្រទេសផលិតប្រេងធំៗ ដែលប្រការនេះបានជះឥទ្ធិពល ដល់ប្រទេសកម្ពុជា ជាប្រទេសដែលនាំចូលប្រេងឥន្ទនៈពីទីផ្សារអន្តរជាតិ ដូចប្រទេសដទៃទៀតដែរ។

សេចក្តីជូនដំណឹងដដែលបានបង្ហាញដែរថា គិតចាប់ពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០១៨ តម្លៃប្រេងក្នុង១បារ៉ែល ចំណុះ ១៥៩លីត្រ មិនទាន់គិតពន្ធ បានឡើងថ្លៃ៨៦,៩៨ដុល្លារសហរដ្ឋអាមេរិក ដល់៨៩,៥២ដុល្លារ និងប្រមាស៊ូតក្នុងលក្ខខណ្ឌដូចគ្នា​ថ្លៃ៩២,១៧ដុល្លារ ឡើងដល់៩៦,៦៨ដុល្លារ។ ក្រសួងក៏បានបញ្ជាក់ថា​តម្លៃប្រេងនេះ និងបញ្ចុះចំនួន៤សេនដុល្លារ រឺស្មើនឹង១៦០រៀលក្នុង១លីត្រតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល​ ដើម្បីសម្រួលការប្រើប្រាស់ដល់ប្រជាពលរដ្ឋ។

ក្រសួងពាណិជ្ជកម្មតែងតែបានជំរាបជូនប្រជាពលរដ្ឋថា​ក្រសួង មិនមែនជាអ្នកកំណត់ថ្លៃប្រេងលក់រាយនៅកម្ពុជាទេ គឺគ្រាន់តែមានភារកិច្ចពិនិត្យការឡើងចុះតម្លៃប្រេងពិភពលោក មកគណនាតាមប្រកាសអន្តរក្រសួង ស្តីពីការកំណត់រូ​បមន្តសម្រាប់ កែសម្រួលថ្លៃលក់រាយប្រេងនៅកម្ពុជា តែប៉ុណ្ណោះ។

សូមរំលឹកថាតម្លៃប្រេងតាមសេចក្តីប្រការបស់ក្រសួងលក់រាយពីថ្ងៃ១៦​ដល់៣០កញ្ញា ឆ្នាំ២០១៨ ចំពោះសាំងធម្មតា ១លីត្រ ថ្លៃ៤១៥០រៀល ឯមាស៊ូត៤០០០រៀល។សម្រាប់ ថ្ងៃទី១ដល់១៥តុលា សាំងធម្មតាឡើងថ្លៃ៥០រៀល គឺ៤២០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតថ្លៃថេរដដែល៕

អត្ថបទដែលជាប់ទាក់ទង