មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានដឹកនាំមន្ត្រីក្រោមឪវាទរួមទាំងប្រជាពលរដ្ឋ ទូទាំង២៥រាជធានីខេត្ត ចុះទស្សនៈកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធន៏ លើវិស័យកសិកម្ម

ខេត្តកំពង់ធំ ៖ លោក ឡេក គឹមហ៊ួរ ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោបំប៉ន ដោយប្រើដំណាំចំណីសត្វ រស់នៅភូមិតាម៉ី ឃុំសូយោង ស្រុកបារាយណ៏ ខេត្តកំពង់ធំ បានប្រាប់ភ្នាក់ងារ CHN News ឲ្យដឹងកាលពី រសៀលថ្ងៃទី០៣ខែតុលា ឆ្នាំ២០១៨នេះថា កាលពីដើមឡើយ រូបលោក ជាកសិករចិញ្ចឹមគោ លែងឲ្យស៊ីស្មៅពាស់វាលពាស់កាល ហើយបន្ទាប់ពីបានទទួលការណែនាំ ពីមន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ព្រមទាំងភា្ងក់ងារសុខភាពសត្វ ភូមិគឺលោកបានងាកមកចិញ្ចឹមគោបំប៉ន ដោយប្រើដំណាំចំណីសត្វ សាកល្បងនៅក្នុងឆ្នាំ២០១៦ មានគោត្រឹមតែបីក្បាលប៉ុណ្ណោះ តែបន្ទាប់ពីទទួលបានភាពជោកជ័យលើកទី១ និងទី២មក លោកក៏បានទិញគោស្គមៗតម្លៃថោក យកមកបំប៉ន ក្នុងរយៈពេលជាង៦ខែ ក៏អាចលក់ទៅឲ្យឈ្មួញ​​ ឬអ្នកពិឃាតសត្វ ក្នុងគោ១ក្បាលចំណេញបានប្រាក់ពី៤០ទៅ៥០ម៉ឺនរៀល!

ហើយការចិញ្ចឹមគោបំប៉នបែបទំនើបនេះ គ្រាន់តែដាំស្មៅឃីងក្រាស់ រយៈពេល៣ខែ គឺយកមកកិនផ្អាប់ដាក់ធុង រយៈពេល២២ថ្ងៃឡើងទៅអាចធ្វើជាចំណីបាន! លោកបន្តថាក្រៅពីការចិញ្ចឹមគោបំប៉ន កសិដ្ឋានលោកក៏បានចិញ្ចឹមជ្រូកប្រើចំណីសរីរាង្គដែរ។

លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានមានប្រសាសន៏ថានេះជាភាពជោគជ័យថ្មីមួយនៅក្នុងទឹកដីខេត្តកំពង់ធំ សម្រាប់កសិករចិញ្ចឹមគោបំប៉នតាមបែបទំនើបកម្មនេះហើយក៏សរបញ្ជាក់ពី ការរីកចម្រើននិងគំនិតយល់ដឹងខ្ពស់របស់កសិករ ស្របពេលថ្មីៗនេះលោកឡេកគឹមហួរបានជាប់លេខ១របស់គម្រោងអ៊ីយូផ្នែកដាំស្មៅចំណីសត្វ ដែលកន្លងមកប្រជាពលរដ្ឋមិនទាន់បានដឹងអំពីតម្លៃនៃការចិញ្ចឹមសត្វ ហើយបច្ចុប្បន្នប្រជាជនយើងកាន់តែកើនឡើងពី៧លាននាក់ដល់ជាង១៥លាននាក់!

ដូច្នេះតម្រូវការហូបចុកក៏កាន់តែច្រើនដែរ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបង្កើនការចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីបំពេញតម្រូវការហូបចុករបស់អតិថិជន ហើយការចិញ្ចឹមនេះត្រូវមានការសហការជាមួយមន្ត្រីជំនាញ ភ្ងាក់ងារសុខភាពនិងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាពគុណភាពសាច់ ស្របទៅតាមតម្រូវការទីផ្សារ។

លោក ចាន់បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំបានអះអាង ចាប់ពីពេលនេះទៅ លោកនឹងដឹកនាំមន្ត្រីការិយាល័យបសុព្យាបាលខេត្ត ចុះណែនាំដល់ប្រជាពលរដ្ឋ ឲ្យចេះពីរបៀបចិញ្ចឹមគោ ដោយបច្ចេកទេសថ្មីនេះ នៅគ្រប់បណ្តាល ស្រុកក្រុងទូទាំងខេត្ត ជាពិសេសនោះលោកនឹងពុះពារជម្រុញឲ្យកសិករចេះពី ពិធីដាំស្មៅចំណី ធ្វើយ៉ាងណា កាត់បន្ថយការចិញ្ចឹមគោ ដែលែងពាស់វាលពាស់កាល និងការពារការផ្ទុះជម្ងឹឆ្លងផ្សេងៗ ដើម្បីចូលរួមចំណែកកាត់ភាពក្រីក្រឲ្យមកនៅកម្រឹតទាបបំផុត៕

អត្ថបទដែលជាប់ទាក់ទង