អបអរសាទរយុវសិស្សកម្ពុជា ៧រូប ទទួលបានមេដាយប្រាក់ និងសំរឹទ្ធ

ភ្នំពេញ៖ សូមចូលរួមអបអរសាទរយុវសិស្សកម្ពុជា ចំនួន ៧ រូប ដែលទទួលបានមេដាយប្រាក់ និងសំរឹទ្ធ ពីការ ប្រកួតប្រជែងគណិតវិទ្យា និងវិទ្យាសាស្ត្រ អូឡាំព្យាដអន្តរជាតិ លើកទី១៥ នៅខេត្ត Zhenjiang ប្រទេសចិន រួមមាន ៖

ផ្នែកគណិតវិទ្យា

១.យុវសិស្ស យុទ្ធ មុនីឧត្តម ភេទប្រុស (ភ្នំពេញ) មេដាយប្រាក់ ០១គ្រឿង

២.យុវសិស្ស ឡាយ សម្បត្តិ ភេទប្រុស (ភ្នំពេញ) មេដាយសំរឹទ្ធ ០១គ្រឿង

៣.យុវសិស្ស ព្រេមមី ណូយ៉ាន ភេទប្រុស (ភ្នំពេញ) មេដាយសំរឹទ្ធ ០១គ្រឿង

៤. យុវសិស្ស ស៊ឹម គ្រីស្ទីណូ ភេទប្រុស (ភ្នំពេញ) មេដាយសំរឹទ្ធ ០១គ្រឿង ។

ផ្នែកវិទ្យាសាស្ត្រ

១.យុវសិស្ស ឆៃលី តុងហេង ភេទប្រុស (ភ្នំពេញ) មេដាយប្រាក់ ០១គ្រឿង

២.យុវសិស្ស តែ អេមេលី ភេទស្រី (ភ្នំពេញ) មេដាយសំរឹទ្ធ០១គ្រឿង

៣.យុវសិស្ស វឌ្ឍន៍ រ័ត្នរេណា ភេទស្រី (ភ្នំពេញ) មេដាយសំរឹទ្ធ ០១គ្រឿង ។

លទ្ធផលដ៏អស្ចារ្យ ខាងលើនេះ បានឆ្លុះបញ្ជាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន ណែនាំ និងរៀន របស់លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ឬអាណាព្យាបាល និងសិស្សានុសិស្ស គ្រប់ពេលវេលា ។

តាមរយៈលទ្ធផលដ៏អស្ចារ្យ នេះដែរ វាក៏បាននាំមកនូវកិត្តិយសដល់ប្អូនៗខ្លួនឯងផ្ទាល់ គ្រួសារ និងសង្គមជាតិផងដែរ ។ ដូច្នោះ សូមប្អូនៗទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់ដំបូន្មានឪពុកម្តាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ នៅក្នុងសង្គម ៕

អត្ថបទដែលជាប់ទាក់ទង