គ្រូក្លិបក្រសួងការពារជាតិថាបានត្រៀមខ្លួន សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម នគរបាល ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ថ្ងៃទី០៤ ខែតុលា ឆ្នំា២០១៨  លោក ភា សុភ័ក្ត្រា គ្រូបង្គោលក្លិបបាល់ទាត់ក្រសួងការពារជាតិអះអាងថា ក្រុមរបស់​លោក បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីត្រៀមការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅពហុកីឡដ្ឋានជាតិ នាវេលា ម៉ោង ៦ និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨។

គ្រូបង្គោលរូបនេះបញ្ជាក់ថា សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនេះគឺក្រសួងការពារជាតិបាន​ត្រៀម ខ្លួនរួចជាស្រេចដើម្បីប្រជែងជើងឯកពានរង្វាន់សម្តេចតេជោហ៊ុនសែន រដូវកាល ២០១៨នេះ។ ហើយអ្វីជាបទពិសោធន៍ នៃព្រឹត្តិការណ៍នេះ គឺក្រុមរបស់លោកបានឆ្លងកាត់ការប្រកួត ដ៏ស្វិត ស្វាញ ដែលសុទ្ធសឹងតែជាក្រុមខ្លាំងៗ កាលពីវគ្គជម្រុះជាបន្តបន្ទាប់កន្លងមក ដូចជាក្រុមអាស៊ី អឺរ៉ុបអាចចាត់ទុកថាជាក្រុមក្រុមខ្លាំងមួយដែរ ដែលមានកម្រិតប្រកួតប្រជែងខ្ពស់។ ក្រៅពីនេះ គឺក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមណាហ្គាវើល ដែលជាក្រុមឧបសគ្គធំរបស់ ក្រសួង​ការពារជាតិ ដែល២ប្រកួតនេះជាវគ្គដ៏សំខាន់ចុងក្រោយ មុនពេលឆ្លងមកដល់វគ្គផ្តាច់ព្រ័ត្រ។

លោក ភា សុភ័ក្រ្តា បានបន្ថែមថា “មុនឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ គឺយើងលំបាក​បំផុត ដូច្នេះយើងត្រូវរៀបចំឱ្យបានល្អ ដោយមិនឱ្យភ្លាត់នៅក្នុងការ១ប្រកួតចុងក្រោយ នេះទេ។ លោកបានលើកឡើងថា ចំពោះឆន្ទៈរបស់កូនក្រុមរបស់លោក ទាំងអស់សុទ្ធតែមាន កម្រិតខ្ពស់ដូចគ្នា ដែលចង់ឈ្នះម្ចាស់តំណែងជើងឯករដូវកាលនេះ ខណៈគូប្រកួតរបស់ ខ្លួនគឺក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានឆ្លងកាត់ប្រកួតកន្លងមកជាមួយក្រុមនានាមិនសូវតឹងតែងដូចក្រសួងការពារជាតិឡើយ៕

អត្ថបទដែលជាប់ទាក់ទង