សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) អបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី០៨.០៩.១០ ខែតុលា ឆ្នាំ២០១៨នេះ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការចូលកើតមានដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងជនរួមជាតិទាំងអស់ សូមឱ្យជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ហើយប្រកបកិច្ចការ រកទទួលទានមានបាន និងសុខសុវត្តិភាព គ្រប់ការធ្វើដំណើរទាំងទីជិត និងទីឆ្ងាយ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័ន​រដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

អត្ថបទដែលជាប់ទាក់ទង