ការដាក់តាំងបង្ហាញប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅផ្សារទំនើបអ៊ីអន សែនសុខ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JICA (គម្រោងMVRI) កំពុងធ្វើការដាក់តាំងបង្ហាញពីប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានយន្ត និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅច្រកចូលកណ្តាល នៃផ្សារទំនើបអ៊ីអន សែនសុខហើយ។

កម្មវិធីនេះ អាចឱ្យបងប្អូនប្រជាពលរដ្ឋ ទទួលបានកាប្រឹក្សាយោបល់ និងដឹងពីនីតិវិធី នៃការទិញលក់ ការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលធ្វើឱ្យគាត់ចំណេញពេលវេលា និងថវិកា។ ចំពោះសម្រាប់អ្នកចូលរួម ក៏អាចទទួលបានរង្វាន់ ដូចជា៖ មួកសុវត្ថិភាព កាបូបយួរ និងប៊ិចជាដើមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង