ពលរដ្ឋប្រមាណ១.០០០នាក់ បន្តបាត់ខ្លួននៅឡើយ ក្នុងគ្រោះធម្មជាតិរញ្ជួយដី និងស៊ូណាមិ នៅប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ ពលរដ្ឋប្រមាណ១.០០០នាក់ នៅតែបន្តបាត់ខ្លួន នៅក្នុងតំបន់ ចំនួន៣នៃប្រទេសឥណ្ឌូនេស៊ី ក្រោយពីមានគ្រោះរញ្ជួយដី និងរលកយក្ស ស៊ូណាមិ កើតឡើងកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញ របស់គេហទំព័រ Sky News បានចេញផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ ។

ចំនួននៃអ្នកទាំងនោះ នៅមិនទាន់រាប់បញ្ចូល សម្រាប់ការប៉ាន់ប្រមាណដោយទីភ្នាក់ងារ គ្រោះមហន្តរាយជាតិ ហើយគេជឿជាក់ថា នៅបាត់ខ្លួននៅតំបន់ Petobo, Balaroa និង Sigi ដែលជាតំបន់ជាយក្រុង Palu ។

អ្នកនាំពាក្យមួយរូបបាននិយាយថា ជនរងគ្រោះភាគច្រើន នៅតំបន់ Petobo ដែលផ្ទះជាច្រើនខ្នងបានកប់ ក្នុងជម្រៅតិចបំផុត៣ម៉ែត្រ ដោយល្បាប់ភក់ ។

ចំនួនអ្នកស្លាប់បានកើនឡើងដល់១.៤២៤នាក់ហើយ ទន្ទឹមនឹងនេះដែរ ពលរដ្ឋប្រមាណជាង ៧០.០០០នាក់គ្មានផ្ទះសម្បែង ៕

 

អត្ថបទដែលជាប់ទាក់ទង