ជីវិតពិតរបស់ប្រធានាធិបតីដែលក្របំផុត របស់ប្រទេសអ៊ុយរុយហ្គាយ បានសម្រេចចិត្តចូលនិវត្តន៍ តែធ្វើរឿងចុងក្រោយមួយដែលនឹកស្មានមិនដល់!

អ៊ុយរុយហ្គាយ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសបុកនៃប្រទេសអ៊ុយរុយហ្គាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨បានអោយដឹងថា អតីត​ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយរុយហ្គាយ លោក Jose Mujica ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា «ប្រធានាធិបតី​ក្រីក្រ​បំផុត​នៅ​លើ​ពិភពលោក» ដោយសារតែ​ភាព​សប្បុរស និង​ជីវិត​រស់​នៅ​បែប​សាមញ្ញ​របស់​លោក។

លោក Jose Mujica និងរថយន្ត​​ដ៏​កញ្ចាស់​ម៉ាក Volkswagon Beetle ឆ្នាំ១៩៨៧ លោក Jose តែង​បរិច្ចាគ​ប្រាក់​ខែ​ដ៏​ច្រើន​របស់​ខ្លួន​ទៅ​អង្គការ​សប្បុរសធម៌ ហើយ​ទុក​មួយ​ចំណែក​តូច​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ។

ក្នុង​អំឡុង​ពេល​កាន់​តំណែង​ពី​ឆ្នាំ២០១០ ដល់ ២០១៥ លោក Jose តែង​បរិច្ចាគ​ប្រាក់​ខែ ៨០ភាគរយ នៃ​ចំនួន​សរុប ១២ ០០០ដុល្លារ​ក្នុង​មួយ​ខែ ទៅ​កាន់​អង្គការ​សប្បុរសធម៌។ជា​ការ​ពិត​ណាស់ លោក Jose នៅ​តែ​រស់​នៅ​ក្នុង​ចម្ការ​ផ្កា​ជាមួយ​ភរិយា​ជា​ទី​ស្រលាញ់​របស់​លោក មិនមែន​ស្នាក់​នៅ​វិមាន​ប្រធានាធិបតី​ឡើយ ហើយ​កំពុង​ប្រើប្រាស់​រថយន្ត​​ដ៏​កញ្ចាស់​ម៉ាក Volkswagon Beetle ឆ្នាំ១៩៨៧។ ទោះ​បី​ជា​យ៉ាង​ណា បន្ទាប់

​ពី​ចុះ​ចេញ​ពី​តំណែង​ប្រធានាធិបតី លោក Jose បាន​បន្ត​បម្រើ​ប្រទេស​អ៊ុយរុយហ្គាយ ដោយធ្វើ​ការ​ជា​សមាជិក​ព្រឹទ្ធសភា និង​ទើបតែ​ចូល​និវត្តន៍ នៅ​ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ​ប៉ុណ្ណោះ។ជាក់ស្ដែង លោក Jose ត្រូវ​ចូល​និវត្តន៍​នៅ​ឆ្នាំ២០២០ ប៉ុន្តែ​ដោយសារតែ​ហេតុផល​ផ្ទាល់ខ្លួន ទើប​លោក​សម្រេចចិត្ត​ចូលនិវត្តន៍​មុន​ពេល​តែម្ដង។ថ្វី​បើ​ចូលនិវត្តន៍​ក្តី ប៉ុន្តែ​អតីត​ប្រធានាធិបតី​ក្រីក្រ​បំផុត វ័យ​៨៣ឆ្នាំ​រូប​នេះ នៅ​តែ​ប្ដេជ្ញា​បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ឥស្សរជន និង​អំពើ​ពុករលួយ​ក្នុង​ប្រទេស។

មិនតែប៉ុណ្ណោះ លោក​នឹង​មិន​យក​ប្រាក់​សោធន​និវត្តន៍​របស់​លោក​ឡើយ ដោយ​សង្ឃឹម​ថា ប្រាក់​ទាំង​នោះ​អាច​យក​ទៅ​ប្រើ​សម្រាប់​ប្រជាជន​របស់​លោក​ឲ្យ​មាន​ភាព​ប្រសើរ​វិញ៕

អត្ថបទដែលជាប់ទាក់ទង