បុរសម្នាកស្រវឹងជោកជាំបើករថយន្តហោះឡើងខឿនសួនផ្លូវ២០០៤

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោកជាំបើករថយន្តឡើងខឿនសួនផ្លូវ២០០៤ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដទៃទៀតហេតុការនេះកើតឡើងនៅវេលាម៉ោង១០នឹង០៥នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ត្រងចំណុចមុខអ័រគីដេវីឡាតាមបណ្ដោយផ្លូវ២០០៤ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីកន្លែកកើតហេតុបានអោយដឹងថា មុខដំបូងគេឃើញរថយន្តមួយគ្រឿងម៉ាក់ Corolla S ពណ៍ខ្មៅមានស្លាកលេខភ្នំពេញ 2Q-0943 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរទឹសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតបុកហោះឡើងលើសួនតែម្ដងរងការខូចខាត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានធ្វើការវាសវែសដើម្បីស្ទូចរថយន្តទៅរក្សាទុករងចាំការដោះស្រាយពេលក្រោយ ៕ហាក់ អ៊ីឌី៚

អត្ថបទដែលជាប់ទាក់ទង